ការស្នើរបស់លោករដ្ឋមន្រ្តី គ្រាដែលលោកអនុញ្ញាតជូន ប្រតិភូនិយោជិកក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍ នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកន្លងមក ដែលបានរៀបចំកញ្ចប់ដំណើរកម្សាន្តរបស់និយោជិកក្រុមហ៊ុន EDF/GDT ប្រទេសបារាំង មកទស្សនា និងបំពេញការងារសប្បុរសធម៌ដល់ប្រជាពលរដ្ឋនៅទីជនបទ ដោយបង្កើតការងារ និងប្រាក់ចំណូលដល់សហគមន៍ ៕