ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងរ៉ែ និងថាមពលឆ្នាំ២០២៣-២០២៤ និងផ្សព្វផ្សាយទិសដៅ ការងារបន្តសម្រាប់ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចសម្រេចលែងចេញអាជ្ញាបណ្ណឱ្យបើករោងចក្រផលិតស្រាបៀរថ្មីទៀតនោះឡើយ ដោយសារយើងមានរោងចក្រផលិតស្រាបៀរចំនួន ៧ រួចហើយ សម្រាប់បម្រើអតិថិជននៅទូទាំងប្រទេស។
សម្ដេចបញ្ជាក់បាបបញ្ជាក់ថា ប្រសិនបើករណីសុំអាជ្ញាបណ្ណបើករោងចក្រផលិតស្រាបៀរ ដើម្បីនាំចេញ, នោះសម្ដេចនឹងអនុញ្ញាតឱ្យចេញអាជ្ញាបណ្ណឱ្យ៕