ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសរុប ៨ ៣៣៩ នាក់ ( ស្រី ៤ ៤០១ នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧ អង្គ ដែលពិធីរៀបចំឡើង នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចបវរធិបតីបានថ្លែងថា ឆ្លើយតបទៅការចោទប្រកាន់របស់អ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស សម្តេចបវរធិបតីបានផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ ទី២រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រកាន់ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ បន្ទាប់ពីរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមក ដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេ។
ហើយការស្នើឱ្យរាជរដ្ឋាភិបាលបញ្ចេញឯកសារ និងយុទ្ធវិធីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាការស្នើដែលមានភាពល្ងង់ខ្លៅបំផុត។ សំឡេង«ខ្ញុំចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលនៅក្នុងសមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។ ក្រោយកម្ពុជាបោះបង្កោលព្រំដែនដីគោក និងព្រំដែនទឹកចប់សព្វគ្រប់ដែនដីកម្ពុជា អាចកើនឡើងលើពីផែនទីកំណត់បច្ចុប្បន្ន ដូច្នេះបងប្អូនដែលទៅចាក់សាក់លើទំហំផ្ទៃដី បច្ចុប្បន្នអាចត្រូវលុបចេញ និងផ្លាស់ប្ដូរ។ សម្ដេចធិបតីបន្ថែមថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ខិតខំយករឿងព្រំដែនមកនិយាយ ដូចជារឿងកោះគុតជាដើម មកបន្តបំភ្លៃព័ត៌មាន គឺដើម្បីឈានទៅបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ពួកគេតែប៉ុណ្ណោះ។
សម្ដេចធិបតីអះអាងថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្ដចខ្ពស់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ហាព្រំដែន គឺយើងប្រកាន់ជំហរដោះស្រាយដោយសន្តិវិធី ដោះស្រាយតាមយន្តរដ្ឋ និងរដ្ឋ ដែលមានតាមច្បាប់ និងបច្ចេកទេសអន្តរជាតិ ដើម្បីការពារផលប្រយោជន៍រៀងខ្លួនៗ៕