ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរី មិនបកស្រាយរឿងថ្នាក់ក្រោមចេញលិខិតទេ ដោយរុញឱ្យសួរអភិបាលស្រុក និងអធិការស្រុកអូរយ៉ាដាវ
ថ្ងៃទី ៖ 21-11-2024, ដោយ​​ admin , 58 Views
                     
ភ្នំពេញ : «ហេតុអី ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និងមេប៉ូលិស ក្នុងខេត្តរតនគិរី មិនចេញលិខិតអញ្ជើញមេប៉ូលិសស្រុកអូរយ៉ាដាវ ចូលប្រជុំការងារ ?» នេះជាចំណងជើងអត្ថបទរបស់សារព័ត៌មាន Cam Post ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ចំណងនេះត្រូវនាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តរតនគីរី លោក ម៉ឹង ស៊ីនាថ ប្រតិកម្ម ដោយលោកអះអាងតាមរយៈសារជាសំឡេងថា «ពាក់ព័ន្ធលិខិតអញ្ជើញមិនពាក់ព័ន្ធចៅហ្វាយខេត្ត ឬរដ្ឋបាលខេត្ត ទេ»។

សំនួរសួរថា «តើលិខិតអញ្ជើញរបស់ក្រុង ឬស្រុក ទៅអធិការរង ហេតុអីមិនមានការអញ្ជើញអធិការ អូរយ៉ាដាវ មូលហេតុអី បង អ្នកនាំពាក្យ ?» លោក ម៉ឹង ស៊ីនាថ បានតបតាមរយៈសំណេរថា «សូមសួរទៅលោកអភិបាលស្រុកវិញ ព្រោះអធិការដ្ឋាននគរបាលស្រុក ស្ថិតក្នុងដែនសមត្ថកិច្ចស្រុក» ។ សារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺពីអភិបាលស្រុក និងអធិការនគរបាលស្រុកអូរយ៉ាដាវ បានទេនៅថ្ងៃព្រហស្បតិ៍នេះ ។

យោងតាមសំណេរ លោក ផែង វណ្ណ: បានលើកឡើងថា «ល្បិចស្វាយស៉ីបាយរួចលាបមាត់​ពពែ​ !» យេីងធ្លាប់តែបានដឹងបានឮតាមរឿង​និទាន​ប៉ុណ្ណោះ​អំពី​រឿង​ ល្បិចស្វាយស៉ីបាយរួចលាបមាត់ពពែ​ ។ តែពេល​នេះ​មិនមែនស្វាទេ​ គឺ​ អភិបាល​ស្រុក​ អូរយ៉ាដាវ​ លោក​ ហេង​ ប៊ុន្នី​ ជាអ្នកចុះហត្ថលខា​អោយ​ ក្រុមហ៊ុន​សៀងហៃ​រីហ្សត​ បង្កេីត​ប៉ុស្តិ៍​សេវ៉ា​ឆ្នោត​ឡូតូ​ផ្សងសំណាង​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​របស់​ខ្លួន​តាមរយៈ​លិខិត​លេខ​០៥៧/២៣ស.ជ.ណ​ ចុះថ្ងៃទី​ ២៦​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ ។ តែ​នៅពីក្រោយ​ការ​អនុញ្ញាត​នេះ​ លោក​ អភិបាល​ស្រុក​ បែជា​ធ្វើ​របាយការណ៍​សម្លាប់​ អធិការ​ស្រុកដោយចោទ​ ថា​ អធិការ​ស្រុក​អូរយ៉ាដាវ​ជាអ្នក​អន្តរាគមន៍​អោយមាន​ឆ្នោត​ឡូតូ​ផ្សងសំណាង​នៅក្នុង​មូលដ្ឋាន​ស្រុក​ទៅវិញ​ ។

បើតាម លោក ផែង វណ្ណៈ ករណី​នេះ​ ក្រសួង​មហាផ្ទៃ​ គួរបង្កេីត​ក្រុម​អធិការ​កិច្ច​ចុះ​ស្រាវជ្រាវ​រកការពិត​ តេី​ អភិបាល​ស្រុក​ និង​ អធិការ​ មាន​បញ្ហា​អ្វី​ពិតប្រាកដ​ ? ជាពិសេស​ភាព​មិន​ប្រក្រតី​របស់​អភិបាល​ស្រុក​ដែល​ បំពាន​ច្បាប់​ចុះ​ហត្ថលេខា​អោយ​ក្រុមហ៊ុន​បង្កើត​ប៉ុស្តិ៍​សេវ៉ា​ទាំងខ្លួនគ្មាន​សមត្ថកិច្ច​ ។ ការ​សម្រេច​អោយបង្កេីត​ប៉ុស្តិ៍​សេវ៉ា​ មានតែ​គណៈ​កម្មាការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ហៅកាត់​ គ.ល.ក​ តែ​ប៉ុណ្ណោះ​ ។ ចុះ​អភិបាល​ស្រុក​ ធ្វើ​តាមចិត្ត​បែបនេះ​ មានន័យ​ដូចម្តេច​ ?

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ មានការរិះគន់តាមបណ្ដាញសង្គមរឿង លិខិតអញ្ជើញអធិការរង ស្រុកអូរយ៉ាដាវ ងយ ដន ឱ្យមកចូលរួមប្រជុំការងារ ដែលគ្មានវត្តមាន អធិការ លោក សូយ សំណាង តើមូលហេតុអ្វី ។ ជាមួយគ្នានោះ លោក ផែង វណ្ណៈ បានបង្ហោះសំណេរថា «ល្បិចដែល​អភិបាល​ស្រុក​ អូរយ៉ាដាវ​ ធ្វើ​របាយការណ៍​លាបពណ៌​ លោកវរៈសេនីយ៍ឯក​ សូយ​ សំណាង​ អធិការ​នគរបាល​ស្រុក​អូរយ៉ាដាវ​ ទៅ​ឯកឧត្ដម​ អភិបាល​ខេត្ត​ អភិបាល​ខេត្ត​ ចារ​បញ្ជូនទៅ​ លោកស្នងការ​ខេត្ត​ ប្រជុំវាយតម្លៃ​»។ អ្នករិះគន់មិនសូវសំចៃមាត់ លោក ផែង វណ្ណៈ បានបន្តថា «បងប្អូន​ឆ្ងល់​ទេ​ ហេតុ​អ្វី​បានខ្ញុំ​ឃេីញ​លិខិត​ អញ្ជើញ​របស់​លោក​អភិបាល​ស្រុក​អូរយ៉ាដាវ​ អញ្ជើញ​តែ​ អធិការរងស្រុក​អោយទៅ​ចូលរួម​ប្រជុំ​ ?

ស្ទើរ​តែ​គ្រប់លិខិត​អញ្ជើញ​ អភិបាល​ស្រុក​ មិនអញ្ជេីញ​ អធិការ​ស្រុក​ទេ​ គឺ​អញ្ជើញ​តែ​ អធិការ​រង​ ហើយ​ ធ្វើ​របាយការណ៍​ចោទ​ប្រកាន់​លាបពណ៌​ ថា​ អធិការ​ស្រុក​ មិនដែល​មកធ្វើ​ការ​ ។ នេះ​ជាល្បិចលាបពណ៌​កំចាត់​មន្ត្រី​ស្មោះ​ត្រង់​បំរើ​រាស្ត្រ​ របស់​ អភិបាល​ស្រុក​អូរយ៉ាដាវ​»។ ធាតុ​ពិត​ជាក់​ស្ដែង​ លោកវរៈសេនីយ៍ឯក​ សូយ​ សំណាង​ អធិការ​នគរបាល​ស្រុក​ អូរយ៉ាដាវ​ ទៅធ្វើ​ការ​ងាររាល់ថ្ងៃ​ មិនដែល​ អវត្តមាន​ទេ​ ។ ជាពិសេស​សួរ​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ ស្រុក​ អូរយ៉ាដាវទៅ​ អ្នកណា​ក៏គេដឹងថា​ លោក​អធិការ​សូយ​ សំណាង​ ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គ្មាន​គិតយប់ថ្ងៃ​ដែរ​ ។

ខាងក្រោម​នេះ​ ជា​លិខិត​អញ្ជើញ​របស់​ អភិបាល​ស្រុក​ អូរយ៉ាដាវ​ ។ អធិការ​ដ្ឋាន​នគរបាល​ស្រុក​មួយ​មាន​អធិការ​ដឹកនាំ​ និង​ អធិការ​រងមួយ​ចំនួន​ទៀត​ ហេតុ​អ្វី​មិន​អញ្ជើញ​ អធិការ​ បែជាមក​អញ្ជើញ​តែ​អធិការ​រង​ ?

យោងតាមសំណេរ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានសរសេរនៅថ្ងៃពុធនេះថា «មនុស្សមួយចំនួនអាងអំណាចខ្លួន ដើរលាបពណ៌ដាក់គេ អាងខ្សែធំ បក្សពួកនិយមធ្វើបាបគេច្រើនគ្នាហើយ ប្រឌិតរឿង(សទៅជាខ្មៅ) កុំគិតថាលោកធំ គ្រួសារលោកធំ ខ្ញុំគ្មានខ្សែគ្មានលុយ ខ្ញុំធ្វើតែអំពើល្អ ខ្ញុំមានតែបេះដូងបំរើការងារសង្គមជាតិនិងសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបបញ្ហា ខ្ញុំជួយអន្តរាគមន៍ខុសដែរឬ លោកច្រណែនដែរ ម្តេចលោកខ្លួនឯងមិនធ្វើឲ្យល្អទៅ ខ្ញុំមិនមាត់ ខ្ញុំសុំតែសុខទេ» ។

លោក បញ្ជាក់ទៀតថា «អ្នកធ្វេីមិនដូចអ្នកអែបអបទេសម្លាញ់ វរៈសេនីយ៍ឯក សួយ សំណាង សាងល្អអោយគេចាំ ប្រសេីរជាងសាងកម្មអោយគេគុំស្អប់» ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com