ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនគ្រូពេទ្យប្ដីប្រពន្ធ២នាក់ទៅតុលាការ ក្រោយចាក់ថ្នាំស្លាប់ស្រ្តីម្នាក់ និងយកសពបោះចោល
ថ្ងៃទី ៖ 21-11-2024, ដោយ​​ admin , 51 Views
                     
តាកែវ : លោក ហ៊ិន សុខខេង ស្នងការរងនគរបាលខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិចិ្ឆកានេះ បានប្រាប់សារព័ត៌មាន Cam Post ថា ព្រឹកនេះ ប៉ូលិសបញ្ជូនជនសង្ស័យដែលជាគ្រូពេទ្យ២នាក់ប្ដីប្រពន្ធទៅតុលាការហើយ ។ ជនសង្ស័យត្រូវប៉ូលិសកសាងសំណុំរឿងចោទពីបទ«មនុស្សឃាតដោយអចេតនា» ។

សូមបញ្ជាក់ថា គ្រូពេទ្យខេត្ដតាកែវ បានព្យាបាលស្ដ្រីម្នាក់បណ្ដាលឱ្យស្លាប់ រួចយករថយន្តម៉ាក ហ្វតពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនដឹកសពទៅផ្លុងចោល នៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដើម្បីបំបិទភស្ដុតាង។

យោងតាមរបាយការណ៍របស់ វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុកបាទី បានទទួលសេចក្តីរាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ថាមានប្រជាពលរដ្ឋបានឃើញមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅក្នុងគុម្ពព្រៃសង្កែ ក្បែរចុងផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ថែមទាំងមានក្មេងស្រីម្នាក់នៅជាមួយសាកសពផងដែរ ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ និងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅពិនិត្យវិភាគនៅកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ ។

ក្រោយមកសមត្ថកិច្ចបានស្វែងរកអត្តសញ្ញាណជនរងគ្រោះដែលដេកស្លាប់ មានឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។ រីឯក្មេងស្រីដែលនៅជាមួយសាកសពមានឈ្មោះ ណូន សៀវហ្វាន អាយុ ៣ឆ្នាំ (ត្រូវជាក្មួយរបស់សព) ។

ប្ដីរបស់សពឈ្មោះ សៅ ផាន អាយុ៤៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួនបានបាត់ពីផ្ទះជាមួយនឹងក្មួយដោយបានទៅព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ក្រោយទទួលបានព័ត៌មានខាងលើហើយសមត្ថកិច្ចបានអញ្ជើញឈ្មោះ ហៀង សុងហាក់ ហៅង៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបាទី ។ ក្រោយធ្វើការសាកសួររួចឈ្មោះ ស៊ុន ម៉ារីណា បានឆ្លើយសារភាពថា នៅថ្ងៃទិ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺសុងហាក់ ម៉ារីណាស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយពិនិត្យឃើញ អ្នកជម្ងឺឈឺ រលាកក្រពេះ រលាក់សួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម ។ បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ថា ត្រូវព្យាបាលរយៈពេល ០៥ថ្ងៃ ពេលនោះ ឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរយ:ពេល ០៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតមីនសេ 1g ស៊ីមេទីឌីន 200g សង់តាមីសីន 80mg ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី ០៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង ។

ក្រោយឈ្មោះ ណាំ ចាន់ធូ ស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បានយកសពដាក់រថយន្តម៉ាក ហ្វតពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុកឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរព្យាយាមដោយលាក់បាំង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com