យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល បានសម្រេចសម្រួលភារកិច្ច មន្ត្រីរាជការចំនួន ០២ រូប ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះ មាន លោក សំ សារឿន អគ្គលេខ ១៧៣២០០០៣៣០ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ សម្រួលភារកិច្ចពីប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ឱ្យមកបម្រើ ការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក ដាញ់ សារី អត្តលេខ ១៧៨១៤០០១៤៤ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល សម្រួលភារកិច្ចពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នៅក្នុងអនុក្រឹត្យនោះបានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេច តែងតាំងមន្ត្រីរាជការចំនួន ០២ រូប ជំនួស ក្នុងនោះមាន លោក ព្រាប សុផាត អត្តលេខ ១៧៧២១០០១៧៦ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៣ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត ជំនួសលោក ដាញ់ សារី ដែលទទួលភារកិច្ចថ្មី និង លោក សរ សាវេត អត្តលេខ ១៧៩១៧០០០៤៩ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ១ នៃក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ ជំនួសលោក សំ សារឿន ដែលទទួលភារកិច្ចថ្មី ៕