ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ!
ថ្ងៃទី ៖ 20-11-2024, ដោយ​​ Dara007 , 25 Views
                     
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម​ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះដែរ លោក ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះលោកស្រី ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ប្រចាំកម្ពុជា ព្រមសហការី​ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម ​នាពេលនេះ។

លោក ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការ ចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងការទូត​រវាងប្រទេស​កម្ពុជា និងហ្វីលីពីន។

ឆ្លៀតក្នុងឱកាសនេះ លោក ស សុខា ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ហ្វីលីពីន។

លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត​ហ្វីលីពីនថ្មី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងដោយឡែក សមិទ្ធផលការងារក្នុងវិស័យមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក ស សុខា នារយៈពេលជាងមួយឆ្នាំមកនេះ។

លោកស្រី ឯកអគ្គរដ្ឋទូត​ហ្វីលីពីន ក៏បានកោតសរសើរ ដែលក្រសួងមហាផ្ទៃ តែងតែឆ្លើយតបនូវរាល់សំណើ​របស់ស្ថានទូតហ្វីលីពីន ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com