ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស
ថ្ងៃទី ៖ 20-11-2024, ដោយ​​ Dara007 , 31 Views
                     
ភ្នំពេញៈ លោកប្រាក់ សុខុន ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំនួសលោក សុខ ចិន្តាសោភា។

ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកានេះ អង្គរដ្ឋសភាបានបោះឆ្នោតជាឯកច្ឆន្ទលើការផ្តល់សេចក្តីទុកចិត្តឱ្យលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រីលើសន្លឹកឆ្នោតគាំទ្រមានចំនួន១១២សំឡេង។

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ដោយសារលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានបទពិសោធន៍នៅក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា មានបទពិសោធន៍នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ការកែសម្រួល និងបំពេញបន្ថែមនៃរាជរដ្ឋាភិបាលដូចបានស្នើសុំនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។

សូមបញ្ជាក់ថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ គឺជាលើកទី២ហើយ បន្ទាប់ពីបានធ្វើការផ្លាស់រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com