បន្ថែមពីនោះ ក៍មានការបំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)និងពិធីប្រកាសចូលកាន់តំណែងនាយកថ្មី នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ The Raffles Hotel Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ជាច្រើនរូប នាល្ងាចថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលដឹកនាំដោយ លោកស្រី Jenny Scharrer ជានាយិកាប្រចាំប្រទេស នាពេលកន្លងមក ដែលមានកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូល្អជាមួយនឹងក្រសួង ស្ថាប័ននានានៅកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានភាពធន់ និងហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជាច្រើនទៀត។
ជាកិច្ចបញ្ចប់ លោក ឆាយ ឫទ្ធិសែន និង ឯកអគ្គរដ្ឋទូត ក៍បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសសហមេត្រីជូនថ្នាក់ដឹកនាំរបស់ KfW ដែលស្នាដៃល្អក្នុងការបំពេញការងារនៅកម្ពុជា ព្រមទាំងមានការទទួលទានអាហារការងារក្រោមបរិយាកាសរីករាយ និងមានកិច្ចសហប្រតិបត្តិការខ្ពស់ផងដែរ៕