ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 30 Views
                     
អាស៊ែបៃហ្សងៈ នៅក្នុងសេចក្តីថ្លែងការណ៍ ក្នុងសន្និសីទលើកទី២៩ នៃបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) នាទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃអង្គការទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសសំខាន់ៗ បង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងកំណត់គោលដៅប្រកបដោយមហិច្ឆិតា ចូលរួមថវិកាឱ្យលើសពី 100 ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីប្រយទ្ធនឹងការប្រែប្រួលអាកាសធាតុ។

លោក បានសម្តែងការដឹងគុណចំពោះប្រទេសអាហ្សែបៃហ្សង់ និងលេខាធិការដ្ឋាន UNFCCC ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តី បានបន្តថា៖ «ទោះបីកម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទាបក៏ដោយ ក៏ប្រទេសកម្ពុជា បានប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ពីផលប៉ះពាល់ដោយសារអាកាសធាតុ ដូចជាទឹកជំនន់ រលកកម្ដៅ ការរិចរិលដី និងភាពងាយរងគ្រោះកាន់តែខ្លាំង ចំពោះផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ»។

លោក បានគូសបញ្ជាក់ពីគោលដៅប្រកបដោយមហិច្ឆិតារបស់កម្ពុជា រួមទាំងការប្តេជ្ញាចិត្តនៅក្នុងឆ្នាំ ២០២០ របស់ខ្លួនដែលបានធ្វើបច្ចុប្បន្នភាពការរួមចំណែកផែនការជាតិ (NDC) និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050។

លើសពីនេះ លោករដ្ឋមន្រ្តី បានចែករំលែកនូវគំនិតផ្តួចផ្តើមរបស់កម្ពុជា ដែលកំពុងបន្ត រួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទូទាំងប្រទេស ដែលមានការចូលរួមពីប្រជាពលរដ្ឋជាង៩,៧ លាននាក់ ចំនួននេះ មានជាងពាក់កណ្តាលនៃចំនួនប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកបានមានប្រសាសន៍ថា ក្រសួងបរិស្ថានកម្ពុជា បានដាក់ចេញយុទ្ធនាការ“កម្ពុជាបៃតង” ដោយចាប់ផ្តើមជាមួ យនឹងការដាំដើមឈើជាងមួយលានដើមក្នុងឆ្នាំ២០២៤នេះ និងពង្រីកជារៀងរាល់ឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឆ្ពោះទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការអនុម័តរបស់កម្ពុជានូវសៀវភៅណែនាំប្រតិបត្តិការមាត្រា៦ថ្មី ដើម្បីពង្រីកឱកាសទីផ្សារកាបូន ក្នុងវិស័យចំនួនប្រាំមួយគឺ ថាមពល ឧស្សាហកម្ម សារធាតុរំលាយ កសិកម្ម ព្រៃឈើ និងសំណល់ សំរាម។ “ដើម្បីដោះស្រាយនូវតម្រូវការបន្ទាន់សម្រាប់សកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ទាំងអស់គ្នា គឺត្រូវតែធានាបាននូវហិរញ្ញវត្ថុអាកាសធាតុ ដើម្បីអនុវត្ត ផែនការជាតិ NDC និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ភាគីដែលស្ថិតក្រោមប្រភេទ LDC និង SIDS” ដោយសំដៅឱ្យប្រទេសអភិវឌ្ឍន៍តិចតួច រដ្ឋកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះតូចៗ។»

លោក បានលើកឡើងបន្ថែមក្នុងសេចក្តីថ្លែងការណ៍។

លោករដ្ឋមន្រ្តី បានជំរុញប្រទេសអភិវឌ្ឍន៍និងអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន ឱ្យបង្កើនការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ និងបានអំពាវនាវឱ្យមានគោលដៅប្រកបដោយមហិច្ឆតា ក្នុងទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

សូមបញ្ចាក់ថាសន្និសីទ COP29 ដែលដំណើរការពីថ្ងៃទី១១ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ប្រមូលផ្តុំមេដឹកនាំពិភពលោកដើម្បីដោះស្រាយបញ្ហាប្រឈមអាកាសធាតុ រួមទាំងការកំណត់ការកើនឡើងសីតុណ្ហភាពពិភពលោកដល់ 1.5 អង្សាសេ គាំទ្រសហគមន៍ដែលងាយរងគ្រោះក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុ និងការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ២០៥០៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com