យោងតាមរបាយការណ៍របស់ វរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានឱ្យដឹងថារបាយការណ៍បឋមស្តីពីណីមនុស្សឃាតដោយអចេតនា (ប្រតិកម្មថ្នាំ) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អធិការដ្ឋាននគរបាលស្រុកបាទី បានទទួលសេចក្តីរាយការណ៍ពីប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ ថាមានប្រជាពលរដ្ឋបានឃើញមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណដេកស្លាប់នៅក្នុងគុម្ភព្រៃសង្កែក្បែរចុងផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ថែមទាំងមានក្មេងស្រីម្នាក់នៅជាមួយសាកសពផងដែរ បន្ទាប់ពីទទួលសេចក្តីរាយការណ៍កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ សហការជាមួយកម្លាំងជំនាញការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុធ្វើការសាកសួរពិនិត្យវិភាគ និងប្រមូលវត្ថុតាងនៅជុំវិញកន្លែងកើតហេតុ ។
ក្រោយមកយើងបានស្វែងរកអត្តសញ្ញាណជនរងគ្រោះដែលដេកស្លាប់មានឈ្មោះ ណាំ ចាន់ធូ ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រីឯក្មេងស្រីដែលនៅជាមួយសាកសពមានឈ្មោះ ណូន សៀវហ្វាន អាយុ ៣ឆ្នាំ (ត្រូវជាក្មួយរបស់សព) បន្ទាប់ពីពិនិត្យសាកសពចប់សព្វគ្រប់រួចមកប្ដីរបស់សាកសពឈ្មោះ សៅ ផាន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួនបានបាត់ពីផ្ទះជាមួយនឹងក្មួយដោយបានទៅព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
ក្រោយទទួលបានព័ត៌មានខាងលើហើយយើងខ្ញុំបានអញ្ជើញឈ្មោះ ហៀង សុងហាក់ ហៅង៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងបានអញ្ជើញឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបាទី ក្រោយធ្វើការសាកសួររួចឈ្មោះ ស៊ុន ម៉ារីណា បានឆ្លើយសារភាពថា នៅថ្ងៃទិ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺសុងហាក់ ម៉ារីណាស្ថិតនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពេះ រលាក់សួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ព្យាបាលរយៈពេល ០៥ថ្ងៃ ឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរយះពេល ០៣ថ្ងៃ ចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតមីនសេ 1g ស៊ីមេទីឌីន 200g សង់តាមីសីន 80mg ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី ០៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង ក្រោយឈ្មោះ ណាំ ចាន់ធូស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បានយកសពដាក់រថយន្តម៉ាក ហ្វតពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុកឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរព្យាយាមលាក់ ៕