ភ្ញៀវទេសចរណ៍បរទេស ដែលតែងតែចូលទស្សនាគំនូរបុរាណដែលមានអាយុការជាង ៣រយឆ្នាំមុន (សតវត្សទី១៧)អ្វីដែលពិសេសនោះក្រៅពីអញ្ជើញទៅទស្សនាវត្តដ៍ចំណាស់វត្តកំពង់ត្រឡាចលើ ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចមួយនេះជារៀងរាល់ថ្ងៃ នៅតែជាទីចាប់អារម្មណ៍ជិៈរទេះគោ ដែលជាមធ្យោបាយបុរាណកាលរបស់ខ្មែរផងដែរ។ នៅថ្ងៃទី១៩វិច្ឆិការ២០២៤នេះប្រជាពលរដ្ឋ ដែលបានចងក្រងជាសហគមន៍ ក្រុមរទេះគោ សម្រាប់ដឹកភ្ញៀវទេសចរណ៍បរទេសបានឱ្យដឹងថា ភ្ញៀវទេសចរណ៍បរទេស មានការចាប់អារម្មណ៍ និងការជិៈរទេះគោនេះខ្លាំងណាស់ ពួកគេមួយណា ដូចមួយណា ពេលបានជិៈរទេះ គឺសប្បាយ ព្រោះពួកគាត់មិនធ្លាប់បានឃើញ និងបានជិៈពីមុនមក នៅពេលបានជិៈរទេះគោ ដែលជាមធ្យបាយធ្វើដំណើររបស់ខ្មែរយើងតាំងពីបុរាណកាលមក ភ្ញៀរបរទេសទាំងនោះបានសម្តែងនូវក្តីរីករាយ ដោយបានថតរូប ជាមួយរទេះ និងថតឱ្យគ្នាម្តងម្នាក់ទៀតផង ។
បងប្អូនប្រជាពលរដ្ឋ អ្នកបរទេះគោដឹកភ្ញៀវ បានបញ្ជាក់ថាៈ ពេលឡើងពីកប៉ាល់ ភ្ញៀវត្រូវជិៈរទះគោ មកកម្សាន្តនៅវត្តកំពង់ត្រឡាចលើ និងបានចូលទស្សនាព្រះវិហារ និងគំនូរបុរាណ នៅតាមជញ្ជាំងព្រះវិហារ បន្ទាប់មកពួកគាត់បានជិៈរទេះគោត្រឡប់ទៅជិៈកប៉ាល់វិញ ដែលចតនៅមាត់ទន្លេ មុខសាលាឃុំកំពង់ត្រឡាច។
ចំពោះតម្លៃវិញមាន២ប្រភេទ គឺសម្រាប់ភ្ញៀវ ចុះពីរថយន្ត មកទស្សនាវត្តកំពង់ត្រឡាចក្រោមហើយ ត្រូវជិៈរទេះគោទៅជិៈកប៉ាល់វិញ ១ជើង ៤ដុល្លា (រទេះគោ១ភ្ញៀវជិៈតែម្នាក់ឬ ២នាក់ប៉ុណ្ណោះ។
ចំណែកភ្ញៀវ ឡើងពីកប៉ាល់មកជិៈរទេះគោ ពេលទស្សនាវត្តហើយ ជិៈត្រឡប់មកវិញ ថ្លៃ៥ដុល្លា ។ បច្ចុប្បន្ន រទេះគោសម្រាប់ដឹកភ្ញៀវ មានជាង៦០រទេះ ដោយបានចែកជាក្រុមតូចៗ ក្នុង១ក្រុមមាន១០រទេះ សម្រាប់ដាក់វេនចែកគ្នាដឹកផង និង ដើម្បីងាយស្រួលក្នុងការទាក់ទងហៅមកដឹកភ្ញៀវផងដោយនិងដាក់វេនគ្នាដឹក អោយបានស្មើៗគ្នាមិនច្រណែនគ្នា ។
ដោយឡែក លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់តាមទូរសព្ទថា រយៈពេល ៩ខែឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍បរទេស ដែលបានចូលរួចកំសាន្តលើទឹកដីខេត្តកំពង់ឆ្នាំងមានចំនួន ១៦ ៤៥៥ នាក់ គឺបានកើនឡើង៧១.៣៥ % បើប្រៀបធៀប ៩ខែឆ្នាំ ២០២៣រយ:ពេលដូចគ្នា។
ចំណែកភ្ញៀវជាតិមានចំនួន១ ៦២២ ២៩៦នាក់។ ខេត្តកំពង់ឆ្នាំងមានរមណីយដ្ឋានសរុប២៥កន្លែង ក្នុងនោះរមណីយដ្ឋានប្រវត្តិសាស្ត្រ ១០កន្លែង និងរមណីយដ្ឋានធម្មជាតិ ១៥ កន្លែង ដែលមាននៅក្នុងស្រុករលាប្អៀរ៦ កន្លែងស្រុកបរិបូណ៌២ កន្លែង ស្រុកកំពង់លែង ៨ កន្លែង ស្រុកកំពង់ត្រឡាច២ កន្លែង ស្រុកសាមគ្គីមានជ័យ២ កន្លែងនិងស្រុកទឹកផុស ៥ កន្លែង៕