ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សារមន្ទីរនៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង រង់ចាំស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 33 Views
                     
កំពង់ឆ្នាំងៈ សារមន្ទីរនៃមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង រង់ចាំស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ ក្នុងពេលម៉ោងធ្វើការ ដើម្បីទស្សនា និងស្គាល់វត្ថុបុរាណពីជំនាន់ដើម ។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង  បានបញ្ជាក់ប្រាប់សារព័ត៌មានCam post នៅព្រឹកថ្ងៃទី ១៩ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះថា ភ្ញៀវជាតិពិសេសអ្នកខេត្តកំពង់ឆ្នាំង ដែលមានបំណងឲ្យចង់ចូលទស្សនានូវវត្ថុបុរាណ មានដូចជាព្រះបដិមា  កូលាលភាជ ពីជំនាន់ដើម ក៏ដូចជាវត្ថុបុរាណធ្វើអំពីលោហៈផ្សេងៗ អាចចូលទស្សនាជារៀងរាល់ថ្ងៃ។

លោកបានបញ្ជាក់ថា វត្ថុបុរាណទាំងអស់នេះ គឺជាស្នាដៃរបស់បុព្វបុរសយើងជំនាន់មុន ហើយកូនចៅខ្មែរជំនាន់ក្រោយខ្លះពុំដែលបានឃើញនោះទេ ។ 

ជាមួយនេះលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិទាំងអន្តរជាតិសូមអញ្ជើញមុខទស្សនាឲ្យបានគ្រប់ៗគ្នារៀងរាល់ពេលម៉ោងធ្វើការ។ បើតាមការបកស្រាយរបស់លោក សនចាន់ធឿន ប្រធានសារមន្ទីរ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា  បុរាណវត្ថុ ដែលបានតម្កល់ក្នុងសារមន្ទីរ ខេត្តកំពង់ឆ្នាំងបច្ចុប្បន្នមានចំនួន៤៣២ ដុំ បំណែក មានដូចជាថ្មភក់ លោហៈ ឈើ និងកូលាលភាជ  ។

ក្នុងនោះវត្ថុបុរាណធ្វើអំពីថ្មមាន៩៩  ដុំបំណែក វត្ថុបុរាណធ្វើអំពីលោហៈមាន ១៤៥ដុំបំណែក  ក្នុងនោះ(កាក់ធ្វើពីលោហៈមាន១៥៦៣ កាក់ )។ចំណុចនេះលោកបញ្ជាក់ថាកាក់ដូចគ្នានិងផលិតឆ្នាំជាមួយគ្នាទោះបី មាន១០០ កាក់ក៏រាប់តែមួយបំណែកដែរ។ កុលាលភាជ១២១ដុំបំណែក ឈើមានចំនួន១០ដុំបំណែក  កែវមានចំនួន ៦៤ដុំបំណែក និង សាត្រាស្លឹករិត មានចំនួន ៤៧ ខ្សែ ដែលមានសរុបជាសន្លឹកចំនួន៧១៦ សន្លឹក ។

ក្រៅពីវត្ថុបុរាណក្នុងខេត្តកំពង់ឆ្នាំងដែលមានចំនួន៤៣២ ដុំ យើងក៏នៅមានសមុច្ច័យ ជាកុលាលភាជដែលខ្ចីអំពីខេត្តចំនួន ៣គឺខេត្តកោះកុង បន្ទាយមានជ័យនិងឧត្តរមានជ័យ យកមកដាក់តាំង រយៈពេល ៣ ឆ្នាំ  ផងដែរ។ការខ្ចីកូលាលភាជ ពីខេត្តគេ យកតាំងក្នុងខេត្តយើងក្នុងគោលបំណងឲ្យ ប្រជាពលរដ្ឋ បានស្វែងយល់ អំពីកុលាលភាជ ផលិតនៅខេត្ត គេនិងខេត្តយើងខុសគ្នាដូចម្ដេច ដើម្បីឲ្យងាយស្រួលចំណាំ។

. លោកបានបញ្ជាក់ថាកន្លងមកសារមន្ទីរបានបើកទ្វារជាយូរណាស់មកហើយ។ប៉ុន្តែពុំទាន់មានភ្ញៀវទេសចរណ៍ចេញចូលច្រើននៅឡើយ។ ហើយថ្ងៃនេះផងដែរលោកក៏សូមអំពាវនាវដល់បងប្អូនទាំងភ្ញៀវជាតិនិងអន្តរជាតិអញ្ជើញមកទស្សនាវត្ថុបុរាណរបស់ខ្មែរយើងឲ្យបានច្រើនកុះករដូចដែលបានដាក់ស្លាកជូនដំណឹងនៅរបងក្លោងទ្វារសារមន្ទីរស្រាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com