ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក 
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នៅខេត្តសៀមរាប។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រីបានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​ ឥណ្ឌូណេស៊ី និងកម្ពុជា​ មានទំនាក់ទំនងដ៏យូរអង្វែង​ និងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ព្រមទាំងគូសបញ្ជាក់អំពីសក្ដានុពលជាច្រេីន​ ដែលប្រទេសទាំងពីរអាចបំពេញឱ្យគ្នាទៅវិញទៅមក។ លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់អំពីសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា​ ដែលបានរៀបចំយ៉ាងប្រសើរនូវកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ និងចាត់ទុកថា សម្ព័ន្ធភាព​នៃអរិយធម៌​ គឺជាយន្តការដ៏សំខាន់មួយសម្រាប់ការបង្កើនឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានអបអរសាទរលោករដ្ឋមន្ត្រី ដែលបានទទួលការតែងតាំងធ្វើជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី។

សម្ដេចបវរធិបតីបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូណេស៊ី នៅក្នុងវិស័យជាច្រើន រួមមាន៖ វិស័យកសិកម្ម, វិស័យពាណិជ្ជកម្ម, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, និងវិស័យសន្តិសុខនិងការពាជាតិ ព្រមទាំងលើកទឹកចិត្តក្រសួង-ស្ថាប័ននៃប្រទេសទាំងពីរបន្តធ្វើការជាមួយគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ព្រោះប្រទេសទាំងពីរនៅមានសក្តានុពលច្រើន។

សម្តេច​បវរ​ធិបតី​បានបញ្ជាក់ថា​ កម្ពុជាមានកិត្តិយស​ ដែលបានធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ ដែលផ្តល់ឱកាសសម្រាប់ការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍រួម។

 សម្ដេចបវរធិបតីក៏បានថ្លែងបន្ថែមថា នៅក្នុងសប្ដាហ៍នេះ ក្រៅពីកិច្ចប្រជុំរបស់អង្គការ IDC-CDI ប្រទេសកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចំនួនពីរផ្សេងទៀតគឺ ៖ (១) មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ, និង (២) សម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com