ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា ហ្វីលីពីន លើកកម្ពស់កិច្ចសហការវិស័យកសិកម្ម ទេសចរណ៍ ការភ្ជាប់ជើងហោះហើរត្រង់បន្ថែម សុខាភិបាល ការពារជាតិ និងសន្តិសុខ
ថ្ងៃទី ៖ 19-11-2024, ដោយ​​ Dara007 , 39 Views
                     
សៀមរាបៈ នាយករដ្ឋមន្រ្ដីកម្ពុជា និងប្រធានសភាតំណាងរាស្ត្រហ្វីលីពីន លើកកម្ពស់កិច្ចសហការវិស័យកសិកម្ម ទេសចរណ៍ ការភ្ជាប់ជើងហោះហើរត្រង់បន្ថែម, សុខាភិបាល ការពារជាតិ និងសន្តិសុខ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងថែមទៀតសម្រាប់ផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិរវាងប្រទេសទាំពីរ។

នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប ដោយភាគីទាំងពីរ បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហការក្នុងវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យកសិកម្ម និងសន្តិសុខស្បៀង, វិស័យទេសចរណ៍ និងលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់បន្ថែម, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, វិស័យសុខាភិបាល, វិស័យការពារជាតិ និងសន្តិសុខ។

សម្ដេចបវរធិបតី និងឯកឧត្តមប្រធានសភា ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) បានយ៉ាងល្អប្រសើរ និងកោតសរសេីរភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។

លោកប្រធានសភា បានបង្ហាញក្តីសោមនស្សរីករាយចំពោះការលូតលាស់នៃទំនាក់ទំនងហ្វីលីពីន-កម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលជ្រើសរើសមកធ្វើការ និងមកទស្សនាប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។

សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងថែមទៀត។

ក្នុងន័យនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.  សម្តេចបវរធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាដើមឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com