ពីធីបើកពិធីក្រុងពាលី រៀបចំស្ថាបនាទីលានតេជោ សន្តិភាព និង ស្ថាបនាវេទិកានាគជ័យ ដើម្បីសោភ័ណភាព ទីក្រុងនិងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីធ្លាមុខសាលាខេត្ត លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា:រដ្ឋបាលខេត្ត បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការស្ថាបនាទីក្រុងស្ទឹងត្រែង ឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សួនច្បារ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អរ សោភ័ណភាពក្រុងឱ្យកាន់តែមានភាពស្រស់បំព្រងរស់រវើកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានកាន់តែមានការកើនឡើង។
លោកបន្តថា:ជាមួយគ្នានេះផងដែរ រដ្ឋបាលខេត្តក៏បាន បន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយខេត្ត-ក្រុងសម្ព័ន្ធ មេត្រីភាព និងប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ ដើម្បីជំរុញឱ្យមានភាពងាយស្រួលដល់ការវិនិយោគ លើវិសយទេសចរណ៍ និងវិស័យនានាក្នុងខេត្តស្ទឹងត្រែង ឲ្យកាន់តែច្រើនឡើង។
គួរំលឹកផងដែរថា:នាពេលបច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង ត្រូវបានកែលម្អរ ជួសជុល និងស្ថាបនា ទីក្រុងជាច្រើន កន្លែង ដើម្បីឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាត ព្រមទាំង សំបូរភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនឡើង គួរឲ្យកត់សម្គាល់ផងដែរ៕