ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងអភិវឌ្ឍន៍ជនបទ សិក្សាលើកជាគម្រោងថ្មីក្នុងផែនការនាឆ្នាំ២០២៥
ថ្ងៃទី ៖ 18-11-2024, ដោយ​​ Dara007 , 38 Views
                     
ភ្នំពេញៈ ក្រសួងអភិវឌ្ឍន៍ជនបទ សិក្សាលើកជាគម្រោងថ្មីក្នុងផែនការនាឆ្នាំ២០២៥ ខណៈដែលឆ្នាំ ២០២៤នេះ​គម្រោងសម្រេចបានលទ្ធផលប្រមាណ ៦១,២៩% លើគម្រោងក្រោមហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២៤គម្រោង ។

ថ្លែងក្នុងកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥ លោក លឹម អ៊ីវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន បង្ហាញថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ មានគម្រោងកំពុងដំណើរការ ចំនួន ២៤គម្រោង (On-going Projects) និងបានសិក្សាលើកជាគម្រោងថ្មីក្នុងផែនការបន្ថែមទៀត (Project Proposals) ដើម្បីផ្ញើជូនទៅដៃគូអភិវឌ្ឍន៍នានាផងដែរ។

 

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់លេខាធិការដ្ឋាន ត្រូវរៀបចំកិច្ចប្រជុំប្រចាំត្រីមាសឱ្យបានទៀងទាត់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលការអនុវត្តគម្រោងទាំងអស់ ជាពិសេសការដោះស្រាយឱ្យឆ្លើយបតទៅនឹងបញ្ហាប្រឈមដែលគម្រោងជួបប្រទះប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើរបាយការណ៍ដាក់ជូនប្រមុខរាជរដ្ឋាភិបាល។

លោកបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងទាំងអស់ចំពោះការខិតខំអនុវត្តគម្រោងឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជាការចូលរួមសម្រេចនូវយុទ្ធសាស្ដ្រទាំង៤ របស់ក្រសួងរួមមាន ផ្លូវ, ទឹក និងអនាម័យ, សហគមន៍, និងស្ថាប័ន ដែលមានចក្ខុវិស័យ ក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជាការរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតនូវសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតនៃសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ដើម្បីរុញច្រានប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

គួរជម្រាបថា បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទមានគម្រោងក្រោមហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ចំនួន ២៤គម្រោង ដែលកុំពុងអនុវត្តក្នុងខេត្តចំនួន ២៣ រួមមានៈ រាជធានីភ្នំពេញ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន​ បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពត និងខេត្តកោះកុង ដោយគិតត្រឹមឆ្នាំ ២០២៤នេះ​គម្រោងសម្រេចបានលទ្ធផលប្រមាណ ៦១,២៩% ហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com