ជនជាតិភាគតិចភាគច្រើននៅខេត្ត ដាកឡាក់ ប្រកបរបរកសិកម្ម ធ្វើស្រែចំការ ដូច្នេះហើយ ធ្វើឱ្យជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ពួកគេ មានស្ថានភាពលំបាក។ គ្រួសារជាច្រើន និងគ្រួសារជនជាតិភាគតិច ក្នុងខេត្តនេះ មិនមានផ្ទះ ឬមានតែផ្ទះបណ្តោះអាសន្នដែលទ្រុឌទ្រោម ដែ លត្រូវការជំនួយកសាងលំនៅឋានដើម្បី ស្ថិរភាពជីវភាពរស់នៅ និងលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្របន្តិចម្តង ៗ។ ខេត្ត ដាកឡាក់មាន ២ស្រុកជាប់ព្រំដែន (គឺស្រុកEa Sup និង ស្រុកBuon Don) មាន ៥៤ ឃុំ ដែលមានការលំបាក ពិសេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមលើការងារសុខុមាលភាពសង្គម “ រួម ដៃ ដើម្បីជនក្រីក្រ ដោយមិនទុកនរណាម្នាក់ចោល” ក្រសួងនគរបាល វៀតណាមបានសម្របសម្រួលជាមួយរដ្ឋាភិបាល ខេត្តដាកឡាក់ អនុវត្តកម្មវិធីឧបត្ថម្ភកសាង ផ្ទះចំនួន ១.២០០ ខ្នងសម្រាប់ជនក្រីក្រ គ្រួសារមានភាពលំបាក ពីលំនៅឋាន និងគ្រួសារជនរួមជាតិភាគតិចក្នុងខេត្ត ។
នេះគឺជាកម្មវិធីជំនួយសាងសង់លំនៅឋានដ៏ធំបំផុតសម្រាប់ប្រជាជនមិនធ្លាប់មាននៅក្នុងខេត្ត ដែលអនុវត្តជាក់ស្តែងនូវខួបលើកទី ១២០ នៃការបង្កើតខេត្ត ដាកឡាក់ (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩០៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤)។ មកដល់ពេលនេះ កម្មវិធី បានបញ្ចប់ និង ប្រគល់ ផ្ទះ ទាំង ១.២០០ ខ្នង ជូន ប្រជាពលរដ្ឋ។
ក្នុងចំណោមនោះ មានចំណុចលេចធ្លោចំនួនបី ក្នុងការអនុវត្តកម្មវិធីកសាង លំនៅឋានក្នុងខេត្ត ដាកឡាក់ ៖ ទីមួយ ម្ចាស់ការអំពី ថវិកា។ ទី ២ អាជ្ញាធរ បាន រៀបចំ ការស៊ើប អង្កេត ផ្ទាល់ ដើម្បី ស្វែង យល់ ពី តម្រូវការ ជាក់ស្តែង របស់ ប្រជាពលរដ្ឋ ហើយធ្វើ ការ កែសម្រួល គំរូ ផ្ទះ ឱ្យ សមស្រប តាម លក្ខខណ្ឌ ដី អាកាសធាតុ ទំនៀមទម្លាប់ និង ការ រស់នៅ និង ការ ចង់បាន របស់ ប្រជាពលរដ្ឋ។
ក្នុងដំណើរការអនុវត្ត អាជ្ញាធរខេត្តបានបញ្ជា ណែនាំបណ្ដាមន្ទីរ ស្ថាប័ននិងអង្គការក្នុងតំបន់ត្រូវ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកសាង និងបំពេញ ឯកសារនានាសំរាប់ដីធ្លី ជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមាជិកសហជីព និងយុវជនបានចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាពលរដ្ឋក្នុងការរុះរើផ្ទះចាស់ ប្រគល់ទីតាំង និងដឹកជញ្ជូនសម្ភារសំណង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដាក់ពង្រាយការសាងសង់ផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលបានប្រគល់បរិវេណនិងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ។ ព្រឹទ្ធាចារ្យភូមិ Y Suyn Eban កើតនៅឆ្នាំ ១៩៥៤ គឺជាបុគ្គលល្បីឈ្មោះម្នាក់នៅក្នុងភូមិ Dha Prong សង្កាត់ Cu Ebur ទីក្រុង Buon Me Thuot ខេត្ត ដាកឡាក់ បានអះអាងថា កម្មវិធីកសាង ផ្ទះនេះជាការជួយឧបត្ថម្ភ ជាក់ស្តែង មានប្រសិទ្ធិភាពយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសជនជាតិភាគតិច ដែលនៅតែជួបការលំបាកជាច្រើន។ នេះជាគោលនយោបាយ និងទិសដៅត្រឹមត្រូវរបស់បក្ស និងរដ្ឋ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាល និងក្រសួងនគរបាល រួមចំណែកធានាសុសុមានភាពសង្គម សមរាប់ ជនរួមជាតិភាគតិចក្នុងខេត្ត។
សកម្មភាពទាំងនោះបានបង្កើតឱ្យមានការមូលមតិគ្នា និងទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជន ដោយហេតុនេះធ្វើឱ្យមានការយល់ឃើញពីគំនិត សេចក្តីប្រាថ្នា និងតម្រូវការស្របច្បាប់របស់ប្រជាពលរដ្ឋដើម្បីស្វែងរកចម្លើយ។
នេះ ក៏ជា “ស្ពាន” មួយដើម្បីជួយរដ្ឋាភិបាលតភ្ជាប់កាន់តែជិតស្និទ្ធជាមួយប្រជាជន រួមចំណែករក្សាស្ថានការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមក្នុងខេត្ត ដាកឡាក់ ក៏ដូចជាតំបន់ខ្ពង់រាបភូមិភាគកណ្តាលផងដែរ៕