លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ និងអ្នកទេសចរបរទេសអញ្ជើញមកលេងកម្សាន្តប្រកបដោយភាពរីករាយ សរុបប្រមាណជាង២លាន២សែននាក់ កេីនឡេីងលេីសថ្ងៃទី១ ចំនួន២ដង។
ទន្ទឹមនឹងគ្នានេះ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺមិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ស្ថានភាពល្អក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែក ដែលពាក់ព័ន្ធ ប៉ុន្តែគ្រាន់តែមានករណីវង្វេងកូនចៅមួយចំនួនតូច តែត្រូវបានក្រុមការងារតាមគោលដៅប្រេីប្រាស់មធ្យោបាយទាក់ទង និងប្រព័ន្ធផ្សព្វផ្សាយស្វែងរកឪពុកម្តាយឃើញវិញ៕