នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបករណីគ្រឿងញៀនចំនួន០២ទីតាំង។
ទីតាំងទី០១ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០១នាក់) និងទីតាំង០២ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដោយចាប់យកវត្ថុតាងរួមមាន(ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់,ម៉ូតូចំនួន០១គ្រឿង,ទូរស័ព្ទចំនួន០៤គ្រឿង, Ipad ចំនួន១គ្រឿង, កាំភ្លើងកែច្នៃប្រើហ្គាសចំនួនមួយដើម,ដាវចំនួនមួយដើម,ថង់សំរាប់ច្រក ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត,ម្សៅក្រាមពណ៌ស ចំនួន០២កញ្ចប់ ធំល្មម,ទូរស័ព្ទចំនួន០២គ្រឿង និងអត្តសញ្ញាណប័ណ្ណខ្មែរចំនួន០១ស្លឹក)។
បច្ចុប្បន្ន ជនសង្ស័យទាំង០៨នាក់ និងវត្ថុតាងត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីតាមច្បាប់៕