លោកស្រី ដោ សម្ផស្ស នាយិកា រងរដ្ឋបាល និង ជាអ្នក នាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹងថា សម្រាប់ ថ្ងៃទី មួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និង ជនបរទេស ប្រមាណ១លាន១សែននាក់បានចូលរួមទស្សនា កម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃ សន្តិភាព ។
លោកស្រីបានបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពី លោក ឃួង ស្រេង អភិបាល នៃ គណអភិបាលរាជធានីភ្នំពេញ រួម ជាមួយថ្នាក់ជាតិ និង កងកម្លាំង និងគ្រប់ផ្នែក ដែល ពាក់ព័ន្ធ គឺមានសន្តិសុខសណ្តាប់ល្អពុំមានបញ្ហាអ្វីកេីតឡេីងគួរអោយកត់សម្គាល់នោះទេ៕