ក្រោយមកដំណឹងនោះក៏បានជ្រាបដល់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងដោយឃើញពីភាពលំបាករបស់ឪពុកម្ដាយ លោក លោកអភិបាលខេត្ត ក៏បានណែនាំដល់លោក ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ឲ្យជួយយកចិត្ត ទុកដាក់ព្យាបាលនិងថែទាំអ្នកជំងឺឲ្យបានល្អដោយមិនគិតប្រាក់។លុះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាន មួយរយៈខ្លី ដោយស្ថានភាពជំងឺមានអាការៈធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ក៏បានសុគត ក្នុងព្រះជន្ម ២១ វស្សា។
នៅថ្ងៃដែលលោកសុគត លោក អភិបាលខេត្ត ក៏បាន ណែនាំទៅប្រធានមន្ទីរធម្មការនិងមន្ត្រីសង្ឃ ព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីជួយជ្រំជ្រែង និង ជួយជា ថវិកាមួយចំនួន ព្រមទាំង ថវិការបស់ លោក ផ្ទាល់ ដើម្បីចូលរួមចំណែករៀបចំពិធីបុណ្យសព ឲ្យបានសមរម្យ ក្នុងនោះក៏មាន វត្តមានព្រះមេគុណខេត្តស្ទឹងត្រែង ចូលរួមជាសម្ភារៈដូចជា:បាឡុងពីរឈុត ទយ្យទានមួយឈុត ព្រមទាំង ថវិការបស់លោកផ្ទាល់ បន្ថែមទៀតផងដែរ។
បច្ចុប្បន្ននៅរសៀលថ្ងៃទី១២ ខែ ឆ្នាំ ដដែល សពព្រះភិក្ខុ សយ ហ័រ ក៏បានរៀបចំ ដង្ហែឡើងដាក់លើមេន និងធ្វើកិច្ច រំលាយព្រះសព ដើម្បីពិធីបុណ្យជាស្ថាពរ ៕