នៅក្នុងថ្ងៃដដែល លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ រួមជាមួយនិងក្រុមការងារ បានបន្តចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋទីទ័លក្រ និងខ្វះខាត ចំនួន០៣គ្រួសារ ដោយនាំយកនូវអំណោយជាគ្រឿង ឧបភោគបរិភោគ ក្នុងមួយគ្រួសារទទួលបាន ថវិការចំនួន ២០០.០០០ រៀល អង្ករ០២ប៉ាវ ទឹកសុទ្ធ០២កេស ទឹកក្រូច០២កេស មី០២កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ ត្រីខ០១យួរ ។ជាក់ស្តែងក្នុងពេលនុះដែរក៏ប្រទះឃើញដោយចៃដន្យគ្រួសារមួយទៀតដែលគាត់ជាអតីតសន្តិសុខភូមិ កំពុងតែមានជំងឺធ្ងន់ធ្ងូរសម្រាកនៅលើគ្រែ ពេលនុះលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភជាថវិការចំនួន ២០០.០០០ រៀលជូនគាត់ផងដែរ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លានេះ ពួកគាត់ទាំងអស់គ្នាក៏បានសំដែងនូវអារម្មណ៍រីករាយ និងរំភើបក្រៃលែង ហើយពួកគាត់បានថ្លែងអំណរអរគុណ និងជូនពរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងក្រុមការងារទាំងអស់ សូមឲ្យមានទេវតាតាមថែរក្សារ និងមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕