ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ACU បំបែកសំណុំរឿងពុករលួយ រសៀលនេះបញ្ជូនអាឌិតរងខេត្ត និងស្រុកទៅតុលាការ ជាប់សង្ស័យប្រព្រឹត្តបទល្មើសប៉ុនប៉ងសូកប៉ាន់
ថ្ងៃទី ៖ 12-11-2024, ដោយ​​ admin , 88 Views
                     
ភ្នំពេញ : អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ពេលនេះបានបំបែកសំណុំរឿងពុករលួយ២ករណីហើយ ដោយរសៀលនេះនឹងត្រូវបញ្ជូនទៅកាន់តុលាការ ។

បើតាមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃអង្គារនេះ បានប្រាប់សារព័ត៌មាន Cam Post ថា «ថ្ងៃនេះអង្គភាពបានបញ្ចប់ការកសាងសំណុំរឿង ចំនួន ២ ករណី ហើយអាចបញ្ជូនទៅតុលាការនៅពេលថ្ងៃត្រង់មួយករណីនិងមួយករណីទៀតនៅក្រោយថ្ងៃត្រង់ ដែលក្នុងករណីនីមួយៗជាប់សង្ស័យប្រព្រឹត្តបទល្មើសប៉ុនប៉ងសូកប៉ាន់» ។

សូមបញ្ជាក់ថា មនុស្ស៤នាក់ហើយដែលតុលាការក្រុងភ្នំពេញបានចោទនិងឃុំខ្លួន បន្ទាប់ពីចាប់ជាបន្តបន្ទាប់នៅគោលដៅផ្សេងគ្នា ។

ក្រៅពីមនុស្សដ៍មានឥទ្ធិពល៤នាក់ ACUបានឃាត់អភិបាលរងខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ក្រោយយកលុយចំនួន៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង និងឃាត់លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្រោយយកលុយចំនួន៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង ថាតើសមត្ថកិច្ចឬអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU ត្រៀមចាត់ការទៅលើអ្នកណាទៀត ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងអនុក្រឹត្យបានបញ្ជាក់ថា «ត្រូវបានបញ្ចប់មុខតំណែង លោក កន សុខកាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា» ។

បើតាមប្រភព ក្រៅពីការចាប់ខ្លួនលោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី សមត្ថកិច្ចត្រៀមចាប់ការមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលពាក់ព័ន្ធសំណុំរឿងមួយនេះ ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកការស៊ើបសួរ និងចោទប្រកាន់បុគ្គល៤រូប ក្នុងនោះមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។ បើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺតំណាងអយ្យការ​ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម​៖ * ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ * ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ * ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ:​ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ​ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com