ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រៅពីលោក លី សាម៉េត, ដួង តារា, មួង ឃីម និងឧកញ៉ា អ៊ុត ធី តើACU ត្រៀមចាត់ការអ្នកណាទៀត ?
ថ្ងៃទី ៖ 12-11-2024, ដោយ​​ admin , 218 Views
                     
ភ្នំពេញ : មនុស្ស៤នាក់ដែលតុលាការក្រុងភ្នំពេញបានចោទនិងឃុំខ្លួន បន្ទាប់ពីចាប់ជាបន្តបន្ទាប់នៅគោលដៅផ្សេងទៀត។ ក្រៅពីមនុស្សដ៍មានឥទ្ធិពល៤នាក់ ថាតើសមត្ថកិច្ចឬអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU ត្រៀមចាត់ការទៅលើអ្នកណាទៀត ។

បើតាមប្រភព ក្រៅពីការចាប់ខ្លួនលោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី សមត្ថកិច្ចត្រៀមចាប់ការមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែលពាក់ព័ន្ធសំណុំរឿងមួយនេះ ។

សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកការស៊ើបសួរ និងចោទប្រកាន់បុគ្គល៤រូប ក្នុងនោះមាន លោក លី សាម៉េត, លោក ដួង តារា, លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម។

បើតាម លោក ផ្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺតំណាងអយ្យការ​ សម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចខាងក្រោម​៖ * ឈ្មោះ អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិ មាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ * ឈ្មោះ មួង ឃីម និងឈ្មោះ ដួង តារា ត្រូវបានចោទប្រកាន់ពីបទ៖ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ * ឈ្មោះ លី សាម៉េត ត្រូវបានចោទប្រកាន់ពីបទ:​ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ​៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com