ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រាជរដ្ឋាភិបាលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា
ថ្ងៃទី ៖ 09-11-2024, ដោយ​​ admin , 47 Views
                     
ភ្នំពេញ : រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិយ៉ាងមហោឡារឹក ក្រោមព្រះរាជាជាធិបតីភាព ដ៏ខ្ពង់ខ្ពង់បំផុត ព្រះរុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកដល់ព្រះរាជបូជនីយកិច្ចដ៏មហាឧត្ដុង្គឧត្ដមរបស់ព្រះរុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារបានឯករាជ្យជាតិពេញបរិបូរណ៍ជូនជាតិមាតុភូមិ ពីអណានិគមនិយមបារំាង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃនេះ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ។

នៅក្នុងពិធីបុណ្យឯករាជ្យដ៏មហោឡារឹកនេះ មន្ត្រីរាជការនិងប្រជាពលរដ្ឋទាំងអស់បានសម្តែងការចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏មហាឧត្ដុង្គឧត្ដមរបស់ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារបាននូវឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយបានប្ដេជ្ញាដើរតាមមាគ៌ានៃការថែរក្សាបូរណភាពទឹកដី ឯករាជ្យ ក្នុងភាពជាម្ចាស់នៃជោគវាសនាអនាគតរបស់ខ្លួន និងការពារដាច់ខាតនូវការប៉ុនប៉ងណាមួយដែលយាយីដល់សេចក្ដីសុខរបស់ប្រជាជនកម្ពុជា។ លោក ដារត្ន័ ជាមន្ត្រីរាជការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមពិធីបុណ្យឯករាជ្យជាតិ នៅបរិវេណវិមានឯករាជ្យ បានលើកឡើងថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកធ្វើឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ច នូវការតស៊ូរបស់ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី ។

កញ្ញា សុម៉ាធីតា គរុនិស្សិតនៃសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម បានបង្ហាញការសប្បាយចិត្ត ព្រោះនេះគឺជាលើកទី១ដែលបានចូលរួមអបអរសាទរពិធីបុណ្យឯករាជ្យជាតិ នៅក្នុងបរិវេណវិមានឯករាជ្យ ។

កញ្ញា បានបន្តទៀតថា បើទោះបីជាព្រះបរមរតនកោដ្ឋបានយាងសោយព្រះទិវង្គតក៏ដោយ ប៉ុន្តែភាពអង់អាចក្លាហាន ការតស៊ូ និងការលះបង់របស់ព្រះអង្គ នៅតែដក់ជាប់ក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើងជារៀងរាល់ឆ្នាំ ដោយមានព្រះរាជពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នកស្នេហាជាតិ ដែលបានពលីជីវិត ទាមទារឯករាជ្យពីពួកអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com