ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្ត្រីការងារ៖សួនឧស្សាហកម្មវាយនភណ្ឌនៅខេត្តកំពង់ស្ពឺបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់
ថ្ងៃទី ៖ 08-11-2024, ដោយ​​ Dara007 , 49 Views
                     
កំពង់ស្ពឺៈ ការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺគឺជាការសម្រេចយុទ្ធសាស្ត្រមួយក្នុងការវិនិយោគលើគម្រោងឧស្សាហកម្មដោយផ្តោតលើបង្កើតឱ្យបានសួនឧស្សាហកម្មវាយនភណ្ឌលំដាប់ជាតិនិងការអភិវឌ្ឍន៍ដែលផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្មនិងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកញប្លាតីងស្បែកក្នុងតំបន់អាស៊ាន។សួនឧស្សាហកម្មនេះនឹងបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងប្រមាណពី៥ម៉ឺនទៅ៦ម៉ឺននាក់។នេះបើយោងតាមការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ហេង សួរ លើកឡើងថាការបង្កើតការងារជូនប្រជាពលរដ្ឋគឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលផ្តើមចេញតាំងពីដើមអាណត្តិរបស់រាចរដ្ឋាភិបាលមក ដែលបានស្តែងចេញតាមរយៈសកម្មភាពរបស់សម្តេចធិបតីក្នុងអញ្ជើញជួបកម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងការបូបនៅតាមបណ្តាខេត្តបន្តបន្ទាប់ និងការដាក់ចេញនូវអនុសាសន៍ដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញវិស័យនេះឱ្យមានការរីកចម្រើនដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង បានលើកឡើងដោយគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសរុបចំនួន៤៤៣កន្លែង មានកម្មករ កម្មការិនីសរុបជាង១៧ម៉ឺននាក់កំពុងធ្វើការ។

ជាមួយនិងកំណើនរោងចក្រ សហគ្រាសនេះ ខេត្តក៏បាននិងកំពុងជួបនូវកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់ផងដែរ។ ជាមួយនិងកង្វះនេះ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈបានលើកទឹកចិត្តទៅមន្ទីរនិងអាជ្ញាធរឱ្យបង្កើនការផ្សព្វផ្សាយដើម្បីស្វែងរកកម្លាំងពលកម្ម ពិសេសជូនដំណឹងទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលតែងចំណាកស្រុកទៅធ្វើការងារនៅប្រទេសជិតខាងឱ្យបានដឹងពីឱកាសការងារនេះ។

ស្របគ្នានេះដែរ ក្រសួងការងារក្រោមការគិតគូពីរាជរដ្ឋាភិបាលក៏បាននិងកំពុងបណ្តុះបណ្តាលកម្មករជំនាញបន្ថែមដើម្បីបំពេញតម្រូវការនេះដេរ ដែលតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលគឺឱ្យបាន១លាន៥សែននាក់។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងក៏បានសង្កត់ធ្ងន់ថាវិស័យឯកជនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងមិនអាចខ្វះបានដោយផ្សារភ្ជាប់ទំនក់ទំនងល្អនិងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពសំបូរបែបនិងការត្រៀមលក្ខណៈសម្បត្តិនិងមូលធនមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការទាក់ទាញនិងស្វាគមន៍វិនិយោគធំៗពីបរទេស។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com