ក្រោយទទួលបណ្ដឹងនិងព័ត៌មានពីជនរងគ្រោះ ថាមានការចាប់បង្ខាំង នៅក្នុងអគារមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងប៉ូលិសដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានចុះឡោមព័ទ្ធទីតាំង ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញ ព្រមទាំងរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់ ។
បន្ទាប់ពីឃាត់និងសួរនាំរួច ក្រុមប៉ូលិសក៍បានបន្ដនីតិវិធីរៀបចំឯកសារ គ្រោងបណ្ដេញជនបរទេសទាំងនេះចេញពីប្រទេសកម្ពុជាផងដែរ ។ ដោយឡែក អ្នកពាក់ព័ន្ធនឹងម្ចាស់ទីតាំង សមត្ថកិច្ចបាននិងកំពុងបន្ដនីតិវិធី តាមផ្លូវច្បាប់ជាបន្ដទៀត ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំពីរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងបោសសម្អាត ឬវះកាត់បទល្មើសជាបន្តបន្ទាប់ចេញពីដីកម្ពុជា ៕