ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរា បន្តការជួសជុលជណ្តើរប្រាសាទបាទជុំ
ថ្ងៃទី ៖ 23-10-2024, ដោយ​​ Dara007 , 34 Views
                     
សៀមរាបៈ បន្ទាប់ពីបញ្ចប់ការជួសជុលពង្រឹងប្រាង្គកណ្តាលតួកណ្តាលរបស់ប្រាសាទបាទជុំ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលជណ្តើរ នៅទិសខាងកើត ដែលមានស្ថានភាពខូចខាតដោយហែកចេញពីគ្នា និងផ្នែកខ្លះនៃសំណង់របស់រចនាសម្ពន្ធជណ្តើរមិនមានស្ថិរភាពជាដើម។

វិស្វករ និងអ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទបាទជុំ កញ្ញា ដយ ពេជ្រជឺរ៉ា ឱ្យដឹងថា ការខូចខាតរចនាសម្ពន្ធជណ្តើរនេះ គឺបណ្តាលមកពីអាយុសម្ភារសំណង់ ថ្មបាយក្រៀមពុកផុយ កង្វះការថែទាំយូរអង្វែងបណ្តាលឱ្យដើមឈើដុះចាក់ឬសញែកថ្ម។

ទីតាំងផ្នែកជណ្តើរនេះ ធ្លាប់បានជួសជុលនៅសម័យបារាំង។ ប៉ុន្តែ ដោយសារអាយុកាល និងវិវត្តជាច្រើនឆ្នាំកន្លងមក បានធ្វើឱ្យរចនាសម្ពន្ធជណ្តើរនេះបានរងការខូចខាតជាថ្មី។

អ្នកជំនាញដដែលបញ្ជាក់ថា ការជួសជុល គឺក្រុមការងារបានវិភាគទៅលើចំណុចខូចខាតមួយចំនួនដែលជាផ្នែកត្រូវរុះរើ និងជួសជុលឡើងវិញ។ បន្ទាប់មកចុះបញ្ជីថ្ម និងរុះរើថ្មដែលហែកចេញពីគ្នា សម្អាតកំណកដី ឬសឈើ ព្រមទាំងពង្រឹងថ្មដែលបែកបាក់ឬខូចខាត ហើយទើបរៀបផ្គុំទៅតាមទីតាំងដើមនៃរចនាសម្ពន្ធកាំជណ្តើរឡើងវិញ។

កិច្ចការនេះ គ្រោងនឹងបញ្ចប់នៅដំណាច់ខែតុលា ឆ្នាំ២០២៤ ខាងមុខ។ ក្រោយពីបញ្ចប់ការជួសជុល ទីតាំងនេះនឹងមានសុវត្ថិភាពទាំងរចនាសម្ពន្ធសំណង់ជណ្តើរ ស្ថិតនៅគង់វង្សយូរអង្វែងបន្តទៀត និងសម្រួលដល់ភ្ញៀវទេសចរដើរឡើង-ចុះ ដើម្បីទស្សនានៅប្រាសាទបាទជុំនេះផង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com