ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជន ជំរុញការផ្សព្វផ្សាយ​រមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន
ថ្ងៃទី ៖ 23-10-2024, ដោយ​​ Dara007 , 38 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនឯកជន ជំរុញការផ្សព្វផ្សាយ​រមណីយដ្ឋានអង្គរទៅកាន់ទីផ្សារប្រទេសចិន ដើម្បីផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ក្នុងន័យទាក់ទាញទេសចរចិនមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន។

អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងនូវក្តីសោមន្សរីករាយ និងថាអាជ្ញាធរជាតិអប្សរា បានត្រៀមក្នុងកិច្ចសហការនានាជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកក៏បានលើកឡើង​ពីកិច្ចខិតខំប្រឹងប្រែង​នាពេលកន្លងមក ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទាំងលើការងារអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការផ្សព្វផ្សាយរមណីយដ្ឋានអង្គរ​ឱ្យមាននិរន្តរភាព និងគង់វង្សតទៅ​អ្នកជំនាន់ក្រោយ។

លោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន​និងប្រឹងប្រែងលើការជំរុញការផ្សព្វផ្សាយនេះឱ្យបានល្អ ក្នុងនោះមានការ ផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ក្នុងន័យទាក់ទាញទេសចរចិនមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើន។

បន្ថែមពីនេះ លោកស្រីអភិបាលក្រុមហ៊ុន ក៏នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មុននឹងផលិតវីដេអូ ឬការផ្សព្វផ្សាយនានា ដើម្បីឱ្យការផលិត ស្របតាមគោលនយោបាយផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com