ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំរុញឱ្យយោធិនថ្មី ជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ថ្ងៃទី ៖ 22-10-2024, ដោយ​​ Dara007 , 38 Views
                     
កំពង់ស្ពឺៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជំរុញឱ្យយោធិនថ្មី ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវគោរពវិន័យឱ្យខ្ជាប់ខ្ជួន។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នៅការរស់នៅ ហូបចុក ហ្វឹកហាត់របស់យោធិននៃកងរាជអាវុធហត្ថខេត្តដែលទើបជ្រើសរើសថ្មីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកពង់ស្ពឺ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ណែនាំឱ្យយោធិនគ្រប់រូបត្រូវចេះសាមគ្គីគ្នា ខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ការអប់រំណែនាំ ពីសំណាក់អ្នកគ្រប់គ្រង គោរពពិន័យ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ នឹងរក្សាអនាម័យជាប្រចាំ ដើម្បីធានាសុខភាពឱ្យបានល្អក្នុងការហ្វឹកហ្វឺន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com