ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋនៅក្រោយផ្សារស្ទឹងមានជ័យ នាំគ្នាផ្ដិតមេដៃស្នើអាជា្ញធរខណ្ឌ ឬក្រុងជួយធ្វើលូ ខណៈភ្លៀងម្ដងៗ ស្ទះស្អុយនិងទឹកដក់ជាច្រើនថ្ងៃ
ថ្ងៃទី ៖ 22-10-2024, ដោយ​​ admin , 57 Views
                     
ភ្នំពេញ : មិនថាធំឬតូចនោះទេ គេសង្កេតឃើញថាអាជា្ញធរតែងយកចិត្តទុកដាក់សុខទុក្ខរបស់ពលរដ្ឋ ដោយការស្ដារនិងដាក់ប្រព័ន្ធលូថ្មីធំៗ ឬចាក់ផ្លូវបេតុងយ៉ាងស្អាតបាតដើម្បីបញ្ចៀសទឹកជន់លិចនៅក្នុងមូលដ្ឋាន ខណៈមេឃបន្តភ្លៀងធ្លាក់ ។ ប៉ុន្តែក្នុងចំណោមនោះក៍មានតំបន់ខ្លះមិនទាន់កែសម្រួលឬអភិវឌ្ឍដែរ ។ នេះបើតាមការលើកពីពលរដ្ឋរស់នៅក្នុងភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្រោយទឹកនៅតែបន្តជន់លិចរាប់សិបឆ្នាំ ពលរដ្ឋជាច្រើនគ្រួសារនៅក្រោយផ្សារស្ទឹងមានជ័យចាស់ និងនៅមិនឆ្ងាយប៉ុន្មានពីសាលាសង្កាត់ស្ទឹងមានជ័យទី១ បានសម្រេចនាំគ្នារៃលុយឱ្យគេមកស្ដារលូយកអាចម៌ចេញដើម្បីរំដោះការជន់លិចមួយគ្រា ។ បន្ទាប់មកពលរដ្ឋក៍នាំគ្នាធ្វើសំណើរតាមរយៈប្រធានក្រុម និងមេភូមិ ដើម្បីដាក់សំណើរទៅចៅសង្កាត់ លោក ជា សារ៉េត ឱ្យបន្តសំណើរទៅខណ្ឌ ឬក្រុង ដើម្បីសុំជួយសម្រួលឱ្យពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធលូថ្មី ឬផ្លូវបេតុងថ្មី ដើម្បីបញ្ចៀសទឹកជន់លិចតទៅទៀត ។

ពលរដ្ឋសង្ឃឹមថា អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ ឬថ្នាក់លើៗទៀតជួយសម្រួលនិងដោះស្រាយទុក្ខកង្វល់របស់ពលរដ្ឋផង ដើម្បីបានប្រព័ន្ធលូថ្មី ឬផ្លូវបេតុង ប្រើប្រាស់ជាប្រយោជន៍រួម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com