ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យអាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ បង្កើនការបង្ក្រាបបទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានដែលកេីតមាន
ថ្ងៃទី ៖ 21-10-2024, ដោយ​​ Dara007 , 52 Views
                     
បន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឱ្យអាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ បង្កើនការបង្ក្រាបបទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានដែលកេីតមាន ដើម្បីធានាការពារសន្ដិសុខជូនប្រជាពលរដ្ឋឱ្យខាងតែបាន។

ថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថរយៈពេល៩ ខែ និងលើកទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែមដល់អាវុធហត្ថខេត្ត និងក្រុង-ស្រុកទាំង៩ ៖ ១-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ច របស់ខ្លួន, ២-ត្រូវគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ និងអនុវត្តឱ្យបានត្រឹមត្រូវការគោរពសិទ្ធិមនុស្ស, ៣-ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចឈរជើងនៅក្នុង ភូមិសាស្ត្រ ជាមួយអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសរួមគ្នាបង្ក្រាបបទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានដែលកេីតមាន។

លោកក៏បានថ្លែងនូវការកោតសរសេីរចំពោះអាវុធហត្ថដែលមានស្នាដៃ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសបានចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះបានយ៉ាងល្អប្រសើរ។  

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនោះដែរក៏មានការបំពាក់ឋាន្តរស័ក្ត ជូនអាវុធហត្ថចំនួន៤រូប រួមមាន៖ ថ្នាក់វរសេនីយ៍ត្រី ១ រូប, អនុសេនីយ៍ត្រី ចំនួន២ រូប និងព្រិន្ទបាលឯក ១រូប ចំណែក ប័ណ្ណសរសេីរ ចំនួន១៥រូប និងប្រគល់លិខិតសរសេីរ ចំនួន១៦រូបផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com