ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី ប្រកាសឱ្យកងទ័ពត្រៀមខក្ខណៈចូលរួមបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ
ថ្ងៃទី ៖ 15-10-2024, ដោយ​​ Dara007 , 97 Views
                     
ភ្នំពេញៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យកងទ័ពត្រៀមខក្ខណៈចូលរួមបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ធនធានធម្មជាតិ និងបទល្មើសតាមអនឡាញ ដើម្បីធានាការពារសន្ដិសុខសុវត្ថិភាពនៅក្នុងសង្គមជាតិ។

ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ដើម្បីបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ដល់កងទ័ព និងជាកិត្តិយសដ៏ធំធេងបំផុតរបស់កងពលតូចលេខ៧០ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូលនៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំកងយោពលខេមរភូមិន្ទ ជាពិសេសកងទពជើងគោក សូមត្រៀមលក្ខខណៈ ដើម្បីចូលរួមគាំទ្រ ដល់កងរាជអាវុធហត្ថ និងនគរបាលជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសធំៗដែលប៉ះពាល់ដល់សន្ដិសុខជាតិ នៅពេលខាងមុខ។ សម្ដេចបវរធិបតីបានបញ្ជាក់ថា ការត្រៀមលក្ខខណៈ ចូលរួមគាំទ្រប្រយុទ្ធប្រឆាំង នឹងបទល្មើសធំៗនេះ រួមមានបទល្មើសធនធានធម្មជាតិ ការជួញដូរគ្រឿងញៀនឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ។

កិច្ចការងារនេះជាកិច្ចការងារដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ មន្រ្ដីអនុវត្តន៍ របស់យើង ពិសេសកងកម្លាំងអនុវត្តច្បាប់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ បានបំពេញភារកិច្ចយ៉ាងល្អ ប៉ុន្ដែស្ថានភាព និងការប្រែប្រួលតម្រូវការ ត្រូវបង្កើនកម្លាំង ព្រោះនេះជាហានិភ័យសម្រាប់សន្ដិសុខជាតិ និងសន្ដិសុខសង្គមរបស់ប្រជាពលរដ្ឋ។

សំឡេង«សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ឥឡូវនេះយើងគ្មានសង្គ្រាមនោះទេ យើងរក្សាបាននូវសុខសន្ដិភាពទប់ស្កាត់ កុំឲ្យផែនការជ្រុលនិយម អាចដុតប្រទេសយើងបាន ប៉ុន្ដែពេលជាមួយគ្នានេះយើងក៏ត្រូវប្រឈម ជាមួយបញ្ហាហានិភ័យសន្ដិសុខ បញ្ហាបទល្មើសបំផ្លាញ និងទន្ទ្រានធនធានធម្មជាតិ ព្រៃឈើរបស់យើង ការទប់ស្កាត់គ្រឿងញៀន និងការឈានចូលដល់ការរៀបចំ បង្កើនយុទ្ធនាការ និងប្រសិទ្ធិភាពក្នុងការប្រយុទ្ធ និងការឈរ បោកតាមអនឡាញនាពេលខាងមុខ ដែលទាមទារត្រូវបង្កើនកម្លាំង កងទ័ពជើងគោកក៏ដូចជាកងយោពលខេមរភូមិន្ទ ដើម្បីគាំទ្រដល់កងកម្លាំង នគរបាលយុត្តិធម៌ ដែលកងរាជអាវុធហត្ថ និងកងនគរបាលជាតិ ដែលបានអនុវត្តយ៉ាងសកម្ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កិច្ចការងារនេះបានសាកល្បងក្នុងរយៈពេល៦ខែរួចមកហើយ កងកម្លាំង និងកងទ័ពជើងគោកក៏បានចូលរួមបង្កើនសកម្មភាព ទោះបីជាមិនមានក្នុងផែនការ ផ្លូវការក៏ដោយ ក្នុងការចូលរួមគ្រប់គ្រង តំបន់ទន្រ្ទានការកាប់ព្រៃឈើ កន្លងទៅយើងមានគណកម្មាការដឹកនាំប្រយុទ្ធប្រឆាំង ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ជាមួយអាជ្ញាធរដែនដី ជាមួយនឹងជំនាញបរិស្ថាន និងក្រសួងពាក់ព័ន្ធ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com