ការបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ដើម្បីបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ដល់កងទ័ព និងជាកិត្តិយសដ៏ធំធេងបំផុតរបស់កងពលតូចលេខ៧០ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូលនៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីម្សិលម្ងៃ ឃើញមានការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុកករណីបង្ហោះវីដេអូផឹកស៊ីក្នុងពន្ធនាគារ ហើយសម្ដេចបានជជែកជាមួយឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃរួចហើយ ដើម្បីពិនិត្យ និងឆែកមើលឱ្យបានច្បាស់លាស់ និងស្រាវជ្រាវថារឿងនឹងវាមានមែនពិតប្រាកដនោះទេ ខណៈបច្ចុប្បន្ននេះ បណ្ដាញសង្គមហ្វេកប៊ុកមិនដឹងកាលពី១០ឆ្នាំមុន ឬឥឡូវនេះនោះទេ។ ប៉ុន្ដែធ្វើយ៉ាងណា ដើម្បីធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាគារ ។
សម្ដេចធិបតីបានបញ្ជាក់ថា ការធ្វើកំណែទម្រង់ និងពង្រឹងពន្ធធានាការនៅ"ម១"នេះ គឺពន្ធនាគារ នឹងត្រូវផ្លាស់ប្ដូរក្បាលម៉ាស៊ីននដឹកនាំ ដើម្បីឲ្យមានប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ន។
សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ មានករណីបង្ហោះ និងចែកចាយវីដេអូឃ្លីបពីសកម្មភាពផឹកស៊ី និងរាំលេង ច្រៀង យ៉ាងសប្បាយ របស់ជនជាប់ឃុំជាជនជាតិចិន និងខ្មែរមួយចំនួនពិសេសជាងនេះបានប្រើប្រាស់ថ្នាំញៀនពេញទំហឹង ថែមទាំងអនុញ្ញាតិ ផ្តល់ឱកាសឲ្យសង្សាឬស្រីស្នេហ៍របស់ជនល្មើសបានជួបគ្នានៅខាងក្នុងបន្ទប់ពន្ធនាគារ អគារឃុំខ្លួន(ទ)ទៀតផង ដោយអះអាងថាកើតឡើងនៅមណ្ឌលអប់រំកែប្រែទី១៕