ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រី ព្រមានដកគម្រោង ប្រសិនរដ្ឋមន្ត្រីក្រសួងសាធារណការមិនទាន់បញ្ចប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកត្រឹមឆ្នាំនេះ
ថ្ងៃទី ៖ 14-10-2024, ដោយ​​ Dara007 , 102 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការសិក្សាបញ្ចប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកឱ្យចប់នៅឆ្នាំ២០២៤នេះ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវសហការជាមួយអ្នកឧកញ៉ា គិត ម៉េង ត្រូវសិក្សា និងពន្លឿនការបញ្ចប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២៤នេះ បន្ទាប់ពីផ្លូវដែកនេះបានកក់ស្ទះជាច្រើនឆ្នាំមកហើយ។

សម្ដេចធិបតី បានព្រមានថា បើសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ មិនបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះទេ សម្ដេចនឹងដកចេញវិញហើយ។ ជាមួយគ្នានេះ សម្ដេចធិបតីបញ្ជាក់ថា ការជំរុញពន្លឿនការអភិវឌ្ឍផ្លូវដែកនេះ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសលើវិស័យឡូជីស្ទីក ខណៈដែលផ្លូវដែក គឺសំខាន់ណាស់ ទាំងការដឹកមនុស្ស និងទំនិញ ដើម្បីចំនេញទាំងថវិកា និងពេលវេលា។

ទន្ទឹមនឹងនេះ សម្ដេចធិបតីបានប្រកាសប្រកាសរកដៃគូ ឬ វិស័យឯកជនណាមួយ ដើម្បីស្ដារទន្លេនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេសផងដែរ។

សូមបញ្ជាក់ថា ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូង ត្រូវបានកសាង ឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com