ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតីអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក”
ថ្ងៃទី ៖ 14-10-2024, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” នៅសណ្ឋាគារសុខាភ្នំពេញ។

ការរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំនៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក គឺដើម្បីបញ្ជាក់សារជាថ្មីអំពីការវាយតម្លៃនិងការផ្តល់សារៈសំខាន់ខ្ពស់ចំពោះសមាជិកភាពរបស់កម្ពុជាក្នុងអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization – WTO) ក៏ដូចជាការគាំទ្រខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីឈរលើវិធានច្បាប់(Rules-Based Multilateral Trading System) ប្រកបដោយភាពបើកទូលាយ តម្លាភាព សមភាព និងបរិយាប័ន្ន ដែលមាន WTO ជាស្នូល។ កម្ពុជាចូលជាសមាជិក WTO និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ ក៏ដូចជា បញ្ហាប្រឈមរបស់កម្ពុជាមួយចំនួននាពេលអនាគត ដែលទាមទារឱ្យមានការគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

សូមបញ្ជាក់ថា ក្រោយពីកម្ពុជាត្រូវបានលោកខាងលិចដាក់ឱ្យឯកោផ្នែកការទូត និងសេដ្ឋកិច្ចរយៈពេល១២ឆ្នាំ និង បន្ទាប់ពីមានការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ១៩៩៣ ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្លឹងឃើញការធ្វើសមាហរណកម្មកម្ពុជាចូលក្នុងសេដ្ឋកិច្ចសកល តាមរយៈការចូល ជាសមាជិក WTO ជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការចូលរួមក្នុងច្រវាក់តម្លៃសកល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ការរីកចម្រើនរបស់កម្ពុជា និងតួនាទីរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។

ក្រោយពីបានធ្វើការថ្លឹងថ្លែង យ៉ាងម៉ត់ចត់បំផុត សម្តេចតេជោ បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយបានដាក់ពាក្យស្នើសុំចូលជា សមាជិកស្ថាបនិកនៃ WTO ជាលើកដំបូងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៩៤ ហើយក្រុមការងាររបស់ WTO ត្រូវ បានបង្កើតឡើង។ ក៏ប៉ុន្តែ ដំណើរការត្រួតពិនិត្យ និងផ្តល់ការយល់ព្រមលើសំណើកម្ពុជាត្រូវបានពន្យារពេល ធ្វើ ឱ្យកម្ពុជាមិនបានចូលជាសមាជិកនាពេលនោះទាន់ពេលវេលា ហើយបន្ទាប់មក WTO ត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៥។ ការអាក់ខាននេះ តម្រូវឱ្យកម្ពុជាចាំបាច់ត្រូវឆ្លងកាត់ការចរចាដើម្បីចូលជា សមាជិកថ្មី ដោយអនុលោមតាមមាត្រា XII ស្តីពីការចូលជាសមាជិក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេសបង្កើត WTO។ ក្នុងចន្លោះពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារ ឯកសារពាក់ព័ន្ធ និង បានបញ្ជូនអនុស្សរណៈស្តីពីរបបពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជាជាផ្លូវការ ជូនទៅ WTO នៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ១៩៩៩។

ក្រោយការចរចាយ៉ាងស្វិតស្វាញក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីជាច្រើនជុំរួចមក ពិធីសារនៃការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាក្នុង WTO ត្រូវបានអនុម័តនៅ ខែកក្កដា ឆ្នាំ២០០៣ និង ត្រូវបានប្រកាសយល់ព្រមដោយសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៥ នៅទីក្រុងគែនគុន (Cancun) ប្រទេសម៉ិចស៊ិច ហើយកម្ពុជាបានក្លាយជាសមាជិកផ្លូវការទី១៤៨ របស់ WTO នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីរដ្ឋ សភាកម្ពុជាបានផ្តល់ការអនុម័តយល់ព្រម។ ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម “ប្រជាជាតិដែលទទួលបានភាព អនុគ្រោះបំផុត (Most-Favoured Nation – MFN)” ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដូចសមាជិកទាំងអស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com