ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ជនសង្ស័យជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន បញ្ជូនទៅតុលាការ
ថ្ងៃទី ៖ 11-10-2024, ដោយ​​ Dara007 , 68 Views
                     
បន្ទាយមានជ័យ:  ជនសង្ស័យជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន ទម្ងន់ ៧,៩៥ក្រាម, គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) បញ្ជូនទៅតុលាការ ដើម្បីអនុវត្ដតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពត៌មានពីសន្តិសុខថាមានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចអគារម្តុំមាត់អូរស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានពត៌មាននេះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ថាណាផន ធូឃឿ (THANAPORN THOKROA)  ហៅ អយ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ រួមនឹងដកហូតវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច (WY) ចំនួន០៧ថង់កិប ស្មើនឹង ៦៧គ្រាប់ ទម្ងន់ ៧,៩៥ក្រាម, គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៤៧ក្រាម, ទូរសព្ទ ចំនួន ០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ  ចំនួន ០២សន្លឹក, ខ្សែកលោហធាតុពណ៌លឿង ចំនួន ០១ខ្សែ (ប្រវែង ៦១cm), កូនកាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១ ហើយនាំជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធីព្រមទាំងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន(+)។     

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន។       

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។     

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com