ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា​ ជាប្រទេសតូច​ តែបេះដូងធំ​ និងស្នាមញញឹមសម្រាប់គ្រប់ជាតិសាសន៍​
ថ្ងៃទី ៖ 11-10-2024, ដោយ​​ admin , 55 Views
                     
ភ្នំពេញ : រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តី លោក គួច វែងស្រ៊ុន បានបង្ហោះសារថា កម្ពុជា​ ជាប្រទេសតូច​ តែបេះដូងធំ​ និងស្នាមញញឹមសម្រាប់គ្រប់ជាតិសាសន៍​ ហេីយតែងផ្តល់អនុស្សាវរីយ៍ដ៏ល្អជានិច្ចកន្លងមក ។

លោក ថា កម្ពុជា​ អាចមិនទាន់ជាប្រទេសអ្នកមានដូចប្រទេសខ្លះ​ តែកម្ពុជា​ ជាប្រទេសអ្នកមាន​៖​ មានចិត្ត​ មានបេះដូង​ មានស្នាមញញឹម​ មានការទទួលខុសត្រូវ​ មានមនសិកា​ មានភាពស្មោះត្រង់​ និងមានអរិយធម៌ដ៏យូរលង់ជាងអាយុរបស់ប្រទេសខ្លះរួចទៅហេីយផង។

ស្ទេីរគ្រប់កម្មវិធី​ មិនថាតូច​ ឬធំ​ កម្ពុជាតែងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន​ និងយកចិត្តទុកដាក់បំផុត​ ទាំងអ្នកទទួលរៀបចំផ្ទាល់ផង​ ពិសេសស្នាមញញឹមមហាគ្រួសារខ្មែរ​ ដែលតែងទទួលបានការកោតសរសេីរមិនដាច់ពីមាត់ពីគ្រប់ភ្ញៀវពេលបានមកដល់​ ហេីយជួបផ្ទាល់។

មាសសុទ្ធមិនខ្លាចភ្លេីង​ ហេីយកម្ពុជា​ តែងមានភាពវិជ្ជមានក្នុងបេះដូងគ្រប់ភ្ញៀវ​ទាំងជាតិ​ និងបរទេសដែលបានស្គាល់កម្ពុជាពិត​ ហេីយភាគច្រេីនលេីសលប់ប្តេជ្ញាត្រឡប់មកកម្ពុជាជាថ្មី​ នៅថ្ងៃណាមួយ។ សូមបងប្អូនជួយចែករំលែកការពិតរបស់កម្ពុជា​ ដោយមិនអាចឱ្យកម្មវិធិតូចមួយ​ គ្រប់គ្រងដោយបុគ្គលមួយ​ អាចធ្វេីអ្វីយេីងបាននោះទេ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com