ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក លី ធុជ ស្នើសុំឱ្យប្រជុំកោះម៉ាស្សលធ្វើថ្លែងការណ៍អំពីចេតនាចូលរួមជារដ្ឋភាគីពេញលេញនៃអនុសញ្ញាអូតាវ៉ា ក្នុងអំឡុងពេលកិច្ចនៃប្រជុំកិច្ចប្រជុំសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន
ថ្ងៃទី ៖ 10-10-2024, ដោយ​​ Dara007 , 60 Views
                     
បុរីញូយ៉កៈលោក លី ធុជ បានស្នើសុំឱ្យប្រជុំកោះម៉ាស្សលធ្វើសេចក្តីថ្លែងការណ៍អំពីចេតនាចូលរួមជារដ្ឋភាគីអនុសញ្ញា ក្នុងអំឡុងពេលនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ក្នុងខែវិច្ឆិកា ខាងមុខ ខណៈពេលដែលប្រជុំកោះម៉ាស្សលនេះ កំពុងរងចាំការផ្តល់សច្ចាប័នពីរដ្ឋសភាក្នុងការក្លាយជារដ្ឋភាគីពេញលេញនៃអនុសញ្ញា។

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម John M. Silk ឯកអគ្គរដ្ឋទូតប្រទេសប្រជុំកោះម៉ាស្សល (Marshall Islands) ប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើការចូលរួមរបស់ប្រជុំកោះម៉ាស្សល ជារដ្ឋភាគីពេញលេញនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

ក្នុងជំនួបនោះ លោក លី ធុជ បានកោតសរសើរដល់ប្រជុំកោះម៉ាស្សល ដែលតែងតែគាំទ្រ និងចូលរួមដល់ការអនុវត្តអនុសញ្ញាអូតាវ៉ាអស់រយៈពេលជាច្រើនឆ្នាំ។

លោកបានគូសបញ្ជាក់ថា ការចូលរួមជារដ្ឋភាគីរបស់ប្រជុំកោះម៉ាស្សល នឹងលើកទឹកចិត្តឱ្យប្រទេសដីកោះប៉ាស៊ីហ្វិកចំនួនពីរទៀតរួមមាន តុងហ្គា និងមីក្រូនេស៊ី ដែលមិនទាន់ក្លាយជារដ្ឋភាគី អាចបង្ហាញពីការតាំងចិត្តចូលរួមក្នុងអនុសញ្ញាអូតាវ៉ា ផងដែរ។

លោក John M. Silk ឯកអគ្គរដ្ឋទូតប្រទេសប្រជុំកោះម៉ាស្សល បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជុំកោះម៉ាស្សល បានទទួលការអនុម័តពីរដ្ឋាភិបាល និងក្លាយជាប្រទេសហត្ថលេខីនៃអនុសញ្ញាអូតាវ៉ា ប៉ុន្តែរដ្ឋសភាមិនទាន់បានផ្តល់សច្ចាប័នឱ្យចូលរួមជារដ្ឋភាគីពេញលេញនៅឡើយ ហើយរដ្ឋាភិបាលកំពុងរងចាំការពិនិត្យ និងអនុម័តពីរដ្ឋសភា ក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខ។ ទន្ទឹមនឹងនោះ ប្រជុំកោះម៉ាស្សល បានស្នើសុំឱ្យអនុសញ្ញាគាំទ្របច្ចេកទេសក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។

ជាការឆ្លើយតបនឹងប្រធានអនុសញ្ញា លោក John M. Silk បានបញ្ជាក់ថា គណៈប្រតិភូប្រជុំកោះម៉ាស្សល នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយអាចនឹងមានសេចក្តីថ្លែងការណ៍អំពីចេតនារបស់ខ្លួន ក្នុងការចូលរួមជារដ្ឋភាគីពេញលេញនៃអនុសញ្ញាអូតាវ៉ា។

សូមបញ្ជាក់ថា ប្រជុំកោះម៉ាស្សល គឺជាប្រទេសមួយស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក និងជាប្រទេសក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជា បាននឹងកំពុងជំរុញឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូល ក្លាយជាតំបន់គ្មានមីន តាមរយៈការលើកទឹកចិត្តឱ្យប្រទេសកោះចំនួន ០៣ ទៀត ដែលមិនទាន់ចូលរួមជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com