ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ៊ឺរីទ្រា បន្តអនុវត្តតាមគោលការណ៍ និងយន្តការរបស់អនុសញ្ញាអូតាវ៉ា ជាពិសេស ពាក់ព័ន្ធនឹងការស្នើសុំពន្យាពេលក្នុងការបញ្ចប់ការបោសសម្អាតមីនប្រឆាំងមនុស្ស។
ជាការឆ្លើយតប លោកស្រី Sophia Tesfamariam Yohanne បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់អ៊ឺរីទ្រា លើការបោសសម្អាតមីន ដើម្បីសុវត្ថិភាព និងលើកកម្ពស់ជីវភាពប្រជាជន ហើយអ៊ឺរីទ្រា នឹងព្យាយាមគាំទ្រអស់ពីលទ្ធភាពដល់ការអនុវត្តអនុសញ្ញា និងបន្តការសន្ទនាជាមួយអនុសញ្ញាក្នុងការអនុវត្តតាមកាតព្វកិច្ច៕