ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
គោលដៅសហភាពសហព័ន្ធយុវជនកម្ពុជា គឺចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមលើកកម្ពស់ធនធានមនុស្សកម្ពុជា និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារសិស្សានុសិស្ស
ថ្ងៃទី ៖ 08-10-2024, ដោយ​​ Dara007 , 60 Views
                     
ភ្នំពេញៈ គោលដៅសហភាពសហព័ន្ធយុវជនកម្ពុជា គឺចូលរួមជាមួយរាជរដ្ឋាភិបាល ចូលរួមលើកកម្ពស់ធនធានមនុស្សកម្ពុជា និងជួយសម្រួលសេដ្ឋកិច្ចគ្រួសារសិស្សានុសិស្ស តាមរយៈរៀបចំវគ្គបំប៉នសម្រាប់សិស្សថ្នាក់ទី១២, សហការរៀបចំប្រព័ន្ធសិក្សាតាមអនឡាញ, ចូលរួមសង្កេតការណ៍ប្រឡង និងចូលរួមរៀបចំការផ្ញើមធ្យោបាយរបស់បេក្ខជនប្រឡងប្រកបដោយសុវត្ថិភាព។

ថ្លែងក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា អស់រយៈពេល ១០ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៤នេះ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់ការធ្វើកំណែទម្រង់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយឈរលើមូលដ្ឋានគ្រឹះសំខាន់គឺ «អ្នកចេះ គឺជាប់» និងធានាបាននូវគុណភាពនៃការអប់រំ។ ត្បិត ១០ឆ្នាំកន្លងផុតទៅក៏ពិតមែន ប៉ុន្ដែការបន្ដចូលរួមគាំទ្រដល់កំណែទម្រង់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ មិនបញ្ចប់នោះឡើយ ពោលសហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដចូលរួមចំណែកតាមគ្រប់រូបភាព ជាមួយក្រសួងអប់រំ យុវជន និងកីឡា។

លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ឱកាសឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកតាមគ្រប់រូបភាព ដើម្បីធ្វើយ៉ាងណាសម្រួលដល់បេក្ខជនដែលត្រៀមប្រឡង និងក្នុងថ្ងៃប្រឡងមានអារម្មណ៍ស្ងប់ល្អ។

លោកសង្កត់ធ្ងន់ថា គោលដៅចុងក្រោយ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាដើម្បីមានភាពរីកចម្រើន និងសមត្ថភាពរបស់ធនធានមនុស្សកម្ពុជា។

សូមបញ្ជាក់ថា គណៈមេប្រយោគ និងគណៈកម្មការនានា ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩ ៧៦០ នាក់ មកពីថ្នាក់ក្រសួងមានចំនួន ៣៩៣៣ នាក់ និងមកពីថ្នាក់រាជធានីខេត្ត មានចំនួន ២៥៨២៧ នាក់ ក្នុងនោះ៖ ដំណើរការសំណេរ មានចំនួន ១៨ ៧២៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ៦១៨នាក់ និងមកពីថ្នាក់រាជធានី ខេត្តមានចំនួន ១៨ ១០៦នាក់។ ដំណើរការកំណែ មានចំនួន ១០៣១៤ នាក់ មកពីថ្នាក់ក្រសួង ចំនួន ២៥៩៣ នាក់ និងមកពីថ្នាក់រាជធានី ខេត្ត មានចំនួន ៧ ៧២១ នាក់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com