ថ្លែងក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនានៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំនឹងធ្វើការបង្ខិតពេលវេលាប្រឡងរបស់បេក្ខជន មកប្រឡងត្រឹមខែ ខែសីហាវិញ ដើម្បីបញ្ជៀសការលិចទឹក និងសិស្សនិស្សិតដែលប្រឡងហើយមានឱកាសដាក់ពាក្យទៅរៀននៅបរទេស ឬទទួលអាហាររូបករណ៍នៅបរទេស។
លោកបានបញ្ជាក់ថា ការប្រឡងបាក់ឌុបនាពេលបច្ចុបប្បន្ននេះ ក្រសួងអប់រំបានត្រៀមលក្ខណរួចរាល់ហើយដែរ ក្នុងការដោះដូរមណ្ឌលប្រឡងដែលត្រូវជន់លិច ដូចជាខេត្ដកំពង់ចាម និងសៀមរាប ។រីឯមណ្ឌលប្រឡងនៅភ្នំពេញ សាលារាជធានីភ្នំពេញ និងអាជ្ញាខណ្ឌបានដោះស្រាយ និងរំដោះជំនន់ទឹកភ្លៀង គ្មានបញ្ហាប្រឈមនោះទេ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤។ដោយឡែកចំពោះដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។សម្រាប់ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ ក្រសួងបានកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕