ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេច ហ៊ុន សែន ៖ លោក លី សាម៉េត ប្រើឈ្មោះសម្ដេចបោកប្រាស់លុយគេថ្នូរតំណែង អភិបាលក្រុងអរិយក្សត្រ
ថ្ងៃទី ៖ 07-10-2024, ដោយ​​ Dara007 , 143 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំងដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដោយទុកសងដល់អ្នកចាញ់បោក លី សាម៉េត បន្ទាប់ពីយកឈ្មោះសម្ដេចតេជោ បោកប្រាស់លុយយកមកជូនសម្ដេច និងរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ដោយរឿងច្រើនពេកថ្ងៃនេះ សម្ដេច សម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។

សម្ដេចតេជោ បន្ដថា ការសម្រេចចិត្តបង្ហោះសារនេះ ដោយលី សាម៉េត តែងប្រើឈ្មោះសម្ដេចដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនសម្ដេចទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះសម្ដេចក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះសម្ដេចបែរមុខទៅខាងណាផង។

ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យសុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។

មុននេះប៉ុន្មានថ្ងៃសម្ដេចតេជោបានប្រាប់ទៅលី សាម៉េតឲ្យសងលុយទៅមួង ឃីមចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះសម្ដេចទទួលវីដេអូពីលោក កន សុខកាយអភិបាលស្រុកល្វាឯមថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាច ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រសម្ដេចតេជោធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធ សម្ដេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។

ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំងហើយទទួលបានការជួយពីសម្ដេចថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

ករណីលី សាម៉េតអាចនៅមានមនុស្សច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះសម្ដេចទៅប្រើ។

ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងសម្ដេចតេជោ សូមស្នើ៖ ១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។ ២.អ្នកចាញ់បោកលី សាម៉េតទាំងអស់ ដាក់ពាក្យប្តឹងឬទាមទារសំណងទៅកាន់មេធាវីសម្តេចតេជោ។ ៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។ ៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com