ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវមកលងកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាង ៣ម៉ឺននាក់
ថ្ងៃទី ៖ 04-10-2024, ដោយ​​ Dara007 , 69 Views
                     
ត្បូងឃ្មុំៈ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវមកកម្សាន្តតាមតំបន់រមណីយដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សរុបប្រមាណ ៣២ ៣៥៨នាក់ ស្រីប្រមាណ ១៦ ៦៦៥នាក់ ភ្ញៀវបរទេសគ្មាន បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានភ្ញៀវសរុប ១៧៣ ១០៧នាក់ មានការថយចុះចំនួន ៨១,៣១% បើគិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នេះ។

ក្នុងនោះរួមមាន៖ - រមណីយដ្ឋានហ្លួងព្រះស្តេចកន មានភ្ញៀវសរុបប្រហែល ៣ ០០០នាក់ - រមណីយដ្ឋានទឹកធ្លាក់ហោងមានភ្ញៀវសរុបប្រហែល ៣ ២០០នាក់ - រមណីយដ្ឋាន ព្រះធាតុបាស្រីមានភ្ញៀវសរុបប្រហែល ៧ ៤៣០នាក់ - បុរីរដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រហែល ៨ ៧១៨នាក់ - ភូមិនេសាទ(មាត់ឃ្មង់) មានភ្ញៀវសរុបប្រហែល ៣០០នាក់ - រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុបប្រហែល ៨ ០០០នាក់ - រមណីយដ្ឋានតាសែដូងក្រអូប មានភ្ញៀវសរុបប្រហែល ៩៩០នាក់ - រមណីយដ្ឋានសួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង មានភ្ញៀវសរុបប្រហែល ៧២០នាក់។

នេះបើតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។ ដោយឡែក មន្ទីរទេសចរណ៍ខេត្ត ក៏បានធ្វើការផ្សព្វផ្សាយសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ហើយបានណែនាំឱ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ ហើយសរសេរតម្លៃ ឱ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន និងបានណែនាំឱ្យភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋាន ឱ្យពួកគាត់វេចខ្ចប់ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com