ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចធិបតី ពិតជារីករាយដែលឃើញពលរដ្ឋមានការសប្បាយចិត្តក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ
ថ្ងៃទី ៖ 30-09-2024, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិតជារីករាយដែលឃើញពលរដ្ឋមានការសប្បាយចិត្តក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ រៀបចំដោយសាលារដ្ឋបាលរាជធានីភ្នំពេញ ក្រោយអញ្ជើញទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ឆ្លៀតពេលមុនកម្មវិធីផ្លូវការព្រឹកថ្ងៃចន្ទ ទី៣០ កញ្ញា ២០២៤នេះ អញ្ជើញទៅមើលការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

សម្ដេចធិបតីពិតជារីករាយដែលឃើញលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ មានការសប្បាយចិត្តក្នុងការទទួលសេវាដឹកជញ្ជូនដោយមិនគិតថ្លៃ រៀបចំដោយសាលារដ្ឋបាលរាជធានីភ្នំពេញ។

នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។

សម្ដេចធិបតីសូមជូនពរលោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ធ្វើដំណើរដោយសុវត្ថិភាព និងរីករាយជួបជុំក្រុមគ្រួសារ។

សម្ដេចធិបតី សូមអរគុណចំពោះសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com