ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ រម្លឹកការរួចរស់ជីវិតនៃការប៉ុនប៉ង ធ្វើឃាតមកលើរូបសម្ដេចនៅទីក្រុងសៀមរាប
ថ្ងៃទី ៖ 24-09-2024, ដោយ​​ admin , 75 Views
                     
ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថ្ងៃ២៤កញ្ញា២០២៤នេះជាខួបលើកទី២៤ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំនៅទីក្រុងសៀមរាប(24កញ្ញា1998.24កញ្ញា2024)។

សម្ដេចតេជោបន្ដថា ពិនិត្យមើលត្រឡប់ទៅក្រោយវិញ កាលពី២៤ឆ្នាំមុនខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់ រថយន្តតែប៉ុណ្ណោះ។

សម្ដេចតេជោសូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃ តាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពី ចម្ងាយ។

សម្ដេចតេជោបានបញ្ជាក់ថា ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ សម្ដេចតេជោមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិង ក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ២ឬ៣ដងទៀតដើម្បីរារាំងនិង ដាក់ទោសពួកភេរវករទាំងនេះ។ អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com