ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នូវែលសេឡង់ប្ដេជ្ញាជំរុញវិនិយោគិនរបស់ខ្លួនមកកម្ពុជាឱ្យបានច្រើន
ថ្ងៃទី ៖ 20-09-2024, ដោយ​​ Dara007 , 69 Views
                     
ភ្នំពេញៈ ទូតនូវែលសេឡង់ប្ដេជ្ញាជំរុញវិនិយោគិនរបស់ខ្លួនមកកម្ពុជាឱ្យបានច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនៃជំនួប លោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិននូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតីថា រដ្ឋាភិបាលនូវែលសេឡង់នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក ឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រលើវិស័យជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរ។

សម្តេចធិបតីបានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ។

សម្ដេចធិបតី និងលោក ឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានអាទិ៍៖ ការអប់រំ និងបណ្តុះបណ្តាវិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិរក្សវប្បធម៌ និងការពារជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com