ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១០០ឆ្នាំ នៃដំណាំកៅស៊ូនៅកម្ពុជា
ថ្ងៃទី ៖ 19-09-2024, ដោយ​​ Dara007 , 61 Views
                     
កំពតៈ ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់ ។ ក្រោយមក ចម្ការកៅស៊ូមានលក្ខណៈ​ឧស្សាហកម្ម​​ទ្រង់​​ទ្រាយធំបានបង្កើត​​​ឡើងដោយ​ក្រុមហ៊ុន​វិនិយោគ​របស់​បារាំង​​​ធំៗចំនួន៥ នៅលើខេត្តដែលមានដី​ក្រហម​​​បាសាល់ រួមមាន ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី ។ ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីសូមណែនាំបងប្អូន ពូ មីង អ៊ំ និងលោកតា លោកយាយទាំងអស់ មកស្គាល់ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចម្ការកៅស៊ូនេះ មានចំនួនដើមកៅស៊ូចាស់ នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com