ការថ្លែងបែបនេះ គ្រាដែលលោកនិងមន្រ្តីពាក់ព័ន្ធក្នុងខេត្តចុះជួបសំណេះសំណាល និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ជូនដល់នាយទាហានដែលឈរជើងការពារព្រំដែនកម្ពុជា-ឡាវ នៃយោធភូមិភាគទី១ និង កងពលតូចអន្តរាគមន៍លេខ១២៨ នៅតាមបន្ទាត់ព្រំដែន និង ពិនិត្យមើលបង្គោលព្រំដែនលេខ៧៨ កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
អំណោយទាំងអស់នោះរួមមាន:ស្បៀង ភេសជ្ជៈ ភួយ ព្រមទាំង ថវិកាមួយចំនួន។ អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ស្ថានភាពតាមបន្ទាត់ព្រំដែនបច្ចុប្បន្នគឺមានសភាពស្ងប់ស្ងាត់ ពោពេញទៅដោយសន្តិភាព ប៉ុន្តែបើយើងក្រឡេកមើលស្ថានភាពត្រៀមប្រយុទ្ធ គឺយើងកំពុងតែមានភាពនឿយហត់ក្នុងការប្រម៉ាញ់សភាពការណ៍ គ្រប់គ្រងស្ថានភាព ហើយយើងក៏ត្រៀមជានិច្ច ក្នុងការប្រយុទ្ធ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់យើង។
ជាចុងក្រោយលោកក៏បានថ្លែងកោតសរសើរដលនាយទាហានទាំងអស់ដែលមានឆន្ទះក្នុងការ ការពារ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំង ការពារទឹកដី ៕